នាថ្ងៃទី ៧ កញ្ញា នៅទីក្រុងហាណូយ សិក្ខាសាលា “វៀតណាម-ទ្វីបអាហ្វ្រីក- មជ្ឈឹមបូព៌ា៖ ដៃគូរថ្មីដើម្បីការអភិវឌ្ឍន៍” បានប្រព្រឹត្តទៅសំដៅបង្កលក្ខណៈឲ្យអង្គភាព អាជីវកម្មនៃ
ភាគីទាំង ២ ស្វែងរកឱកាសសហប្រតិបត្តិការនិងធ្វើអាជីវកម្ម។ ថ្លែងមតិ ក្នុងពិធីបើក ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម លោក Vu Tien Loc បានឲ្យដឹងថា៖ ទ្វីបអាហ្វ្រីកនិងមជ្ឈឹមបូព៌ាមានប្រៀបខ្លាំងជាច្រើននិងសមត្ថភាព ឆ្លើយតបនឹងបណ្ដា
តម្រូវការខាងប្រភពផ្តល់វត្ថុធាតុដើម ពហុបែបទីផ្សារនាំចេញទំនិញ សេវ៉ាកម្ម ជាដើម
របស់វៀតណាម ដែលរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងភាគី នានា។ តាម
លោក Vu Tien Loc ឲ្យដឹងទៀតថា៖ ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគ វៀតណាម-
ទ្វីបអាហ្វ្រីក-មជ្ឈឹមបូព៌ាត្រូវបានបើកទូលាយពី១ថ្ងៃទៅ១ថ្ងៃ។ ស្តពីវិធនការអភិវឌ្ឍន៍
ទំនាក់ទំនងសេដ្ឋកិច្ចនិងវិនិយោគដោយស្របនឹងសក្តានុភាពរបស់វៀតណាមនិងទ្វីប
អាហ្វ្រីក-មជ្ឈឹមបូព៌ា អគ្គនាយករងនៃសម្ព័ន្ធក្រុមហ៊ុន Viettel លោក Le Dang Dung បាន
ចាត់ទុកថា៖ ការកសាងវេទិកាវៀតណាម-ទ្វីបអាហ្វ្រីក-មជ្ឈឹមបូព៌ាបានក្លាយទៅជាផ្ទះ
រួមឲ្យសហគមន៍អង្គភាពអាជីវកម្មនៃភាគីនានាគឺការដែលចាំបាច់។ ក្នុងនោះ កត្តាដ៏
សែនសំខាន់បំផុតគឺជំនួយឧបត្ថមរបស់រដ្ឋាភិបាលនៃបណ្ដាប្រទេសក្នុងតំបន់៕