សិក្ខាសាលា "សាមគ្គីប្រជាជនដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍដោយ ចីរភាព"

(VOVWORLD) -សិក្ខាសាលា "សាមគ្គីភាពប្រជាជនដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍដោយ ចីរភាព" ត្រូវបានរៀបចំឡើងក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២១ និង ២២ ខែឧសភា ដោយ គំណៈកម្មាធិការប្រជាជនខេត្ត Quang Tri (ភាគកណ្តាល វៀតណាម) សហការជាមួយ មូលនិធិសន្តិភាព និង អភិវឌ្ឍន៍វៀតណាម និង អង្គការ Rosa Luxemboung (អាលឺ្លម៉ង់) នៅទីរួមស្រុក Cua Viet ស្រុក Gio Linh ខេត្ត Quang Tri។

ក្នុងសិក្ខាសាលានេះ តំណាងទាំងឡាយ បានយល់ព្រមនិងវាយតម្លៃខ្ពស់ចំពោះ គំនិតរៀបចំ ” ទិវាសន្តិភាពវៀតណាម” នៅថ្ងៃទី ២៧ ខែ មករាប្រចាំឆ្នាំ នៅខេត្ត Quang Tri ពីព្រោះថា ខេត្ត Quang Tri ជាតំបន់មួយដែលទទួលរងផលប៉ះពាល់ពីការបំផ្លាញរបស់សង្គ្រាមយ៉ាងឃោឃៅបំផុត ប៉ុន្តែឥឡូវនេះ ខេត្ត Quang Tri កំពុងរស់រានមានជីវិតឡើងវិញយ៉ាងខ្លាំងក្លាហើយ។

ក្នុងគោលបំណងកសាងពិភពលោកសន្តិភាព សន្តិសុខ និង អភិវឌ្ឍន៍ដោយ ចីរភាព តំណាងទាំងឡាយបានផ្តោតសំខាន់លើការពិភាក្សានូវបញ្ហា មូលហេតុ នានា ដែលគំរាមកំហែងដល់សុខសន្តិភាពពិភពលោក និងចាត់វិធានការនានា ដើម្បីឆ្ពោះទៅពិភពលោកមួយប្រកបដោយសន្តិភាពផងដែរ។ តំណាំងទាំងឡាយ ក៏បានអះអាងថា ដើម្បីជម្រុញសាមគ្គីភាពថែមទៀត នោះមនុស្សនិងអង្គការទាំង អស់ គប្បីបង្កើនកិច្ចការផ្សព្វផ្សាយព័ត៌មានទៅវិញទៅមក ដើម្បីជួយទ្រទ្រង់គ្នា និងចែករំលេកបទពិសោធន៍លើវិស័យនិងសកម្មភាពនានា ដែលនាំមកនូវ ប្រសិទ្ធភាពខ្ពស់ក្នុងការអភិវឌ្ឍរួមរបស់មនុស្សលោក៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ