សិក្ខាសាលា” សហគមន៍អាស៊ាននិងកម្មវិធីសម្មភាពរបស់វៀតណាម”

VOVWORLD_នាថ្ងៃទី១១ធ្នូក្រសួងការបរទេសវៀតណាមបានប្រារព្វធ្វើសិក្ខាសាលា” សហគមន៍អាស៊ាននិងកម្មវិធីសកម្មភាពរបស់វៀតណាម”ដោយមានការចូលរួមពីដំ
ណាងចំនួន១៥០នាក់មកពីគ្រប់ក្រសួងស្ថាប័នសហគ្រាសនិងក្រុមអ្នកស្រាវជ្រាវអំពី
អាស៊ាន។

សិក្ខាសាលា” សហគមន៍អាស៊ាននិងកម្មវិធីសម្មភាពរបស់វៀតណាម” - ảnh 1
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក
Pham Binh Minh ថ្លែងមតិនៅសិក្ខាសាលា

       ថ្លែងមតិបើកសិក្ខាសាលាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh បានវាយតំលៃអំពីឱកាសនិងការប្រឈមរបស់​វៀតណាម។​ លោកលើកច្បាស់ថាពេលអាស៊ានចាប់ផ្ដើមអនុវត្តដំណើរការកសាងសហគមន៍​អាស៊ាន(២០០៩-២០១៥)នោះគឺវៀតណាមបានកសាងជាបន្ទាន់នូវ”គំរោងការស្ដីពី
ទិសដៅ និងវិធានការវៀតណាមចូលរួមកិច្ចសហប្រតិបត្តិការណ៍អាស៊ានដល់ឆ្នាំ
២០១៥”និង​កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលដើម្បីអនុវត្ត។

       ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh ក៏លើកច្បាស់ដែរថា នេះជាពេល
វេ​លា​កសាង​កម្មវិធីជាក់ស្ដែងដើម្បីលើកកំពស់នូវមនសិការរបស់គ្រប់ក្រសួងស្ថាប័ន​
តំបន់​និងប្រជាជនទាំងមូលសំដៅប្រែសហគមន៍អាស៊ានក្លាយជាការពិតនៅវៀតណាម៕

         

ប្រតិកម្មទៅវិញ

ផ្សេងៗ