សិក្ខាសាលា ហាណូយ-ម៉ូស្គូ២០១៥យថាទស្សន៍សហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍
|
សិក្ខាសាលា ហាណូយ-ម៉ូស្គូ២០១៥យថាទស្សន៍សហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍ |
Vovworld-សិក្ខាសាលា ហាណូយ-ម៉ូស្គូ២០១៥យថាទស្សន៍សហប្រតិបត្តិការ
ក្នុងវិស័យឧស្សាហកម្មវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍ជាសកម្មភាពមួយក្នុង
ក្របខ័ណ្ឌបណ្ដាទិវាហាណូយនៅម៉ូស្គូ ដោយគណៈកម្មាធិការប្រជាជនក្រុង
ហាណូយសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីរៀបចំនាថ្ងៃ
ទី២២កញ្ញានៅសហព័ន្ធរុស្ស៊ី។ សិក្ខាសាលាបានចែកជាសម័យចំនួន២ បញ្ហាបន្ទាន់
ក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងក្រុងម៉ូស្គូនិងក្រុងហាណូយក្នុងវិស័យ
ទេសចរណ៍និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មនិងវិនិយោគ។ បណ្ដាដំណាង
បានប្រមូលផ្ដុំថ្លែងមតិនិងពិភាគ្សាអំពីរាល់ឱកាសនិងលក្ខណៈជាក់ស្ដែងពីភាគី
ទីក្រុងហាណូយនិងទីក្រុងម៉ូស្គូក្នុងការជួយឧបត្ថម្ភជំរុញវិនិយោគពាណិជ្ជកម្មនិង
ទេសចរណ៍ទ្វេភាគី។ នៅសិក្ខាសាលា អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបានរក
បានដៃគូក្នុងការនាំចេញនាំចូលទំនិញនិងសហប្រតិបត្តិការរកស៊ី៕