សិក្ខាសាលា អតីតនាយករដ្ឋមន្ត្រី Vo Van Kiet ចំពោះបដិវត្តវៀតណាម។

សិក្ខាសាលា អតីតនាយករដ្ឋមន្ត្រី Vo Van Kiet ចំពោះបដិវត្តវៀតណាម។ - ảnh 1
អតីតនាយករដ្ឋមន្ត្រី Vo Van Kiet


        VOV-ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាកំណើតអតីតនាយករដ្ឋមន្ត្រី
Vo Van Kiet (ទី២៣វិច្ឆិកា) នាព្រឹកថ្ងៃទី១៧វិច្ឆិកានៅទីក្រុងហូជីមិញបាន
ប្រព្រឹត្តទៅ​សិក្ខាសាលា​វិទ្យាសាស្ត្រ “អតីតនាយករដ្ឋមន្ត្រី Vo Van Kiet ចំពោះ
បដិវត្ត​វៀត​ណាម”។ ក្នុងរយៈ​ពេល​ជិត៧០ឆ្នាំធ្វើសកម្មភាពបដិវត្តជាបន្តបន្ទាប់
អតីត​នាយករដ្ឋមន្ត្រី Vo Van Kiet បាន​មាន​ការរួមវិភាគទានដ៏ធំធេងក្នុង
បុព្វហេតុតស៊ូ​រំដោះប្រជាជាតិឯកភាព​ប្រទេស​ជាតិ។ ជាពិសេសក្នុង
ដំណាក់កាលផ្លាស់ប្តូរថ្មី អតីតនាយករដ្ឋមន្ត្រី Vo Van Kiet បាន​រួម​ចំណែកដ៏
សំខាន់នាំវៀតណាមរួចផុត​ពី​វិបត្តិស្ថិរភាពនិងបោះជំហានរឹងមាំលើផ្លូវ
សមាហរណកម្ម​អភិវឌ្ឍន៍។ លោកស្រី Dang Thi Ngoc Thinh លេខាគណៈ
កម្មាធិការ​បក្ស​ខេត្ត Vinh Long ជាស្រុកកំណើត​របស់អតីតនាយករដ្ឋមន្ត្រី
Vo Van Kiet បានឲ្យ​ដឹងថា៖

        “អតីតនាយករដ្ឋមន្ត្រី Vo Van Kiet ជាគំរូរបស់បណ្ដាយុទ្ធជនបដិវត្តដែល
បានពលី​អស់​មួយ​​ជីវិតដើម្បីបុព្វហេតុរបស់បក្សនិងឯករាជ្យប្រជាជាតិ។
ស្មោះត្រង់ជាមួយ​ប្រទេស​ជាតិជាមួយប្រជាជនសាមញ្ញស្មោះស្ម័គបើកចំហរ
ផ្សាភ្ជាប់ជិតស្និទ្ធ​ជា​មួយ​ប្រជាជន។ នោះ​ជាចរិតចរិយាសម្បត្តិដ៏ខ្ពង់ខ្ពស់របស់
ជនកុម្មុយនីស្ត អ្នកដឹកនាំ​ដ៏ឈ្លាសវៃ Vo Van Kiet៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ