សិក្ខាសាលាគ្រប់គ្រងកងទ័ពជើងគោកប៉ាស៊ីហ្វិកលើកទី៤២បានប្រារព្ធជាផ្លូវការ

(VOVWORLD) - នាព្រឹកថ្ងៃទី២០ខែសីហា អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាមបានរួមសហការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកប៉ាស៊ីហ្វិកអាមេរិក រៀបចំបើកសិក្ខាសាលាស្តីពីគ្រប់គ្រងទ័ពជើងគោកប៉ាស៊ីហ្វិកលើកទី៤២ (PAMS-42) ដោយប្រធានបទ “កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសមហាសមុទ្រឥណ្ឌា-អាស៊ី - ប៉ាស៊ីហ្វិកក្នុងការជួយមនុស្សធម៌ ជំនួយសង្គ្រោះមហន្តរាយ”។ 
សិក្ខាសាលាគ្រប់គ្រងកងទ័ពជើងគោកប៉ាស៊ីហ្វិកលើកទី៤២បានប្រារព្ធជាផ្លូវការ - ảnh 1ឧត្តមសេនីយ៍ឯកលោក Phan Van Giang អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមនិងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស អញ្ជើញថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា

ឧត្តមសេនីយ៍ឯក លោក Pham Hong Huong អគ្គសេនាធិការរងនៃកងទ័ពប្រជា ជនវៀតណាមនិងនាយឧត្តមសេនីយ៍ Robert B. Brown ដែលជា មេបញ្ជាការនៃបញ្ជាការដ្ឋានទ័ពជើងគោកអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក បានធ្វើជាសហប្រ ធានសិក្ខាសាលានេះ។

សន្និសីទនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ២៣ ខែសីហា ឆ្នាំ២០១៨ ដោយមានការចូលរួមពីតំណាងទ័ពជើងទឹករបស់ប្រទេសចំនួន ២៧ នៃតំបន់មហាសមុទ្រឥណ្ឌា - អាស៊ីនិងប៉ាស៊ីហ្វិក។  កម្មវិធី PAMS-42 មានកិច្ចប្រជុំពេញអង្គចំនួនបីជាមួយនឹងខ្លឹមសារសំខាន់ៗដូចជា ការឆ្លើយតបដំបូងរបស់កងកម្លាំងទ័ពជើងគោកក្នុងការ ជួយមនុស្សធម៌និងជួយគ្រោះមហន្តរាយ; កិច្ចសហប្រតិបត្តិការពហុភាគីក្នុងជំនួយមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្តរាយ; បង្កើនតួនាទីនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងជំនួយមនុស្សធម៌និងជំនួយសង្គ្រោះមហន្តរាយ។

ថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា ឧត្តមសេនីយ៍ឯកលោក Phan Van Giang សមា ជិកមជ្ឈឹមបក្ស អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមនិងជាអនុរដ្ឋមន្ត្រីក្រ សួងការពារប្រទេសបានសង្កត់ធ្ងន់ពីឧប្បត្តិហេតុនិងគ្រោះមហន្តរាយធម្មជាតិដែលបានកើតឡើងពេលថ្មីនេះនៅក្នុងតំបន់ ដែលបានបង្ហាញឲ្យឃើញថា ការជ្រើសរើសប្រធានបទសម្រាប់ សិក្ខាសាលា PAMS - 42 គឺមានចរិតលក្ខណៈទាន់ហេតុការនិងជាក់ស្តែងណាស់។  លោកឧត្តមសេនីយ៍ឯករូបនេះក៏បានសម្តែងនូវការជឿជាក់ថា មេរៀនជាច្រើន បទពិសោធន៍ដ៏មានតម្លៃនិងគំនិតច្នៃប្រឌិតដែលបានបង្ហាញនៅក្នុងសិក្ខាសាលាលើកនេះ នឹងឆ្ពោះទៅរកគោលដៅរួមដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពជំនួយមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្តរាយ ដើម្បីកងទ័ពជាអាស័យដ្ឋានគួរឲ្យទុកចិត្តរបស់ប្រជាជននៅពេលដែលមានបញ្ហាកើតមានឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ