សិក្ខាសាលាច្បាប់ស្ទង់មតិប្រជាជន-បញ្ហាទ្រឹស្តី និងជាក់ស្ដែងមួយចំនួន

សិក្ខាសាលាច្បាប់ស្ទង់មតិប្រជាជន-បញ្ហាទ្រឹស្តី និងជាក់ស្ដែងមួយចំនួន - ảnh 1
សមាគមអ្នកច្បាប់វៀតណាមរៀបចំសិក្ខាសាលា “ច្បាប់ស្ទង់មតិប្រជាជន-បញ្ហាទ្រឹស្តីនិងជាក់ស្ដែងមួយចំនួន” (nguyentandung.org)


        VOV-“ច្បាប់ស្ទង់មតិប្រជាជន-បញ្ហាទ្រឹស្តីនិងជាក់ស្ដែងមួយចំនួន”ជា​
ប្រធាន​បទនៃ​សិក្ខាសាលាដោយសមាគមអ្នកច្បាប់វៀតណាមរៀបចំនាថ្ងៃទី​
៤មិថុនា ​នៅ​ទីក្រុង​ហាណូយ។​ នេះជាសិក្ខាសាលាដើមដំបូងត្រូវបានរៀបចំ​
ដើម្បី​បំរើឲ្យការ​កសាងច្បាប់​ស្ទង់មតិប្រជាជនដោយសមាគមអ្នកច្បាប់វៀត
ណាមធ្វើ​អធិបតី​តាក់​តែងឡើង។​​ បណ្ដាមតិ​នៅ​​សិក្ខាសាលាបានប្រមូលផ្ដុំធ្វើ
ឲ្យច្បាស់អត្តចរិត​ខ្លឹមសារនិង​សំណូមពរនៃការស្ទង់​មតិ​ប្រជាជន សតិអារម្មណ៍
ហូជីមិញ ទស្សនៈ​របស់​​បក្ស​កុម្មុយនីស្ត​និងរដ្ឋវៀតណាមអំពី​ការ​ស្ទង់មតិប្រជាជន
ជាដើម។ សាស្ត្រាចារ្ស​បណ្ឌិត Le Minh Tam អនុប្រធាននិងជា​អគ្គលេខាធិការ
សមាគម​អ្នកច្បាប់​វៀតណាម​បានលើកច្បាស់ថា៖

        “ស្ទង់មតិប្រជាជនគឺជាបញ្ហាមានចរិតលក្ខណៈប្រវត្តិសាស្ត្រ ប្រារព្ធនិង​
អភិវឌ្ឍន៍​រួម​ជាមួយការអភិវឌ្ឍន៍ប្រជាធិបតេយ្យ។ ការស្ទង់មតិប្រជាជនជាតំលៃ​
មួយ​ដោយប្រជាជន​ផ្ដើមគំនិតក្នុងដំណើរការរៀបចំអនុវត្តសិទ្ធិអំណាចរដ្ឋ កសាង
អនុវត្តច្បាប់និង​ដំណើរការ​​បណ្ដាដំណាក់កាលប្រជាធិបតេយ្យជីវភាពរស់នៅ​
សង្គម។​ ការស្ទង់មតិ​ប្រជាជន​គឺជាតំលៃមួយរបស់វប្បធម៍នយោបាយកត្តិយុតនិង​
ប្រជាធិបតេយ្យ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ