សិក្ខាសាលា៖ច្បាប់អន្តរជាតិនិងអាស៊ីមួយសកម្ម
|
សិក្ខាសាលា៖ច្បាប់អន្តរជាតិនិងអាស៊ីមួយសកម្ម |
(VOV)_សិក្ខាសាលាតំបន់ របស់សមាគមច្បាប់អន្តរជាតិទ្វីបអាស៊ី បានប្រព្រឹត្ត
ទៅនៅទីក្រុងហាណូយ ដោយប្រធានបទ៖ ច្បាប់អន្តរជាតិ និងទ្វីបអាស៊ីមួយសកម្ម។
សិក្ខាសាលាលើកនេះបានទាក់ទាញដំណាងចំនួន១០០នាក់ ក្នុងនិងក្រៅប្រទេសរួម
មានបណ្ដាមន្ត្រី មេធាវី និងអ្នកប្រាជ្ញ។ ថ្លែងមតិនៅទីនេះ សាស្ត្រាចារ្យរង បណ្ឌិត
Nguyen Vu Tung នាយកស្ដីទីវិទ្យាស្ថានកិច្ចការបរទេស មានគោលបំណងថា៖ បណ្ដា
អង្គសន្និសីទផ្តល់មតិ និងពិភាក្សាប្រកបដោយស្មារតីស្ថាបនា អំពីប្រធានបទ ការ
លំបាកសាកល្បង ក្នុងតំបន់ នាបច្ចុប្បន្នដូចជា៖ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ គ្រប់គ្រង និងដោះស្រាយជំលោះអធិប្បតេយ្យភាព ការអនុ
វត្តច្បាប់អន្តរជាតិស្ដីពីសិទ្ធិមនុស្សនិងកិច្ចការពារបរិស្ថាន។
សិក្ខាសាលាបានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៤និងទី១៥មិថុនា
ដោយមានបទអន្តរាគមន៍ចំនួន៥០អំពីវិស័យជាច្រើននៃច្បាប់អន្តរជាតិ៕