សិក្ខាសាលាជំរុញការវិនិយោគចូលក្នុងវៀតណាមនៅម៉ារ៉ុក
(VOVWORLD) - នាពេលថ្មីៗនេះ នៅខេត្ត Oujda ប្រទេសម៉ារ៉ុក បានប្រព្រឹត្តទៅសិក្ខាសាលាដោយប្រធានបទ «វៀតណាមទីផ្សារពោរពេញទៅដោយ
លក្តានុភាព ច្រកទ្វារចូលក្នុងអាស៊ាន»។
សិក្ខាសាលាជំរុញការវិនិយោគចូលក្នុងវៀតណាមនៅម៉ារ៉ុក |
(VOVworld) – នាពេលថ្មីៗនេះ នៅខេត្ត Oujda ប្រទេសម៉ារ៉ុក បានប្រព្រឹត្តទៅ សិក្ខាសាលាដោយប្រធានបទ «វៀតណាមទីផ្សារពោរពេញទៅដោយលក្តានុភាព ច្រកទ្វារចូលក្នុងអាស៊ាន»។ សិក្ខាលាសាស្ថិតក្នុងចំណោមសកម្មភាពនៃដំណើរទស្សនកិច្ចការងារនៅខេត្ត Oujda របស់ស្ថានទូតវៀតណាមប្រចាំនៅម៉ារ៉ុក ចាប់ពីថ្ងៃទី ២៨ តុលា ដល់ទី ២ វិច្ឆិកា។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ារ៉ុក លោក Tran Quoc Thuy បានអះអាងថា៖ វៀតណាមមានទីតាំងភូមិសាស្ត្រអំណោយផលខឿននយោបាយស្ថិរភាពសេដ្ឋកិច្ចបន្តអភិវឌ្ឍន៍លឿនប្រព័ន្ធច្បាប់និងបរិយាកាសអជីវកម្មងាយស្រួលហើយប្រភពធនធានមនុស្សសម្បូរដែលនឹងជាលក្ខណៈល្អប្រសើរដើម្បីទាក់ទាញសហគ្រិនបរទេសនិងម៉ារ៉ុកមកវិនិយោគ។ នៅខាងក្រៅសិក្ខាសាលាស្ថានទូតវៀតណាមប្រចាំនៅម៉ារ៉ុកក៏បានរៀបចំការផ្សព្វផ្សាយម្ហូបអាហារនៅវៀតណាមនិងរៀបចំការតាំងពិណ៌រូបភាពទេសចរណ៍វៀតណាម៕