សិក្ខាសាលាដំបន់ស្ដីពីកិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខប្រភពទឹក
(VOVWORLD) /  
|
សិក្ខាសាលាដំបន់ស្ដីពីកិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខប្រភពទឹក (VOV) |
Vovworld-សិក្ខាសាលាដំបន់ស្ដីពីកិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខប្រភព
ទឹក បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២មេសានៅទីក្រុងហូជីមិញបានទាក់ទាញការ
ចូលរួមរបស់ដំណាង២០០នាក់មកពីប្រទេសក្នុងដំបន់។ សិក្ខាសាលាស្ថិតក្នុងក្របខ័ណ្ឌសន្និសីទជាន់ខ្ពស់លើកទី២របស់គណៈកម្មាធិការទន្លេមេគង្គអន្តរជាតិ
-MRC។ បណ្ដាដំណាងបានចាត់ទុកថា បណ្ដាប្រទេសក្នុងដំបន់ទន្លេមេគង្គត្រូវមាន
កិច្ចសន្យាខ្លាំងក្លាថែមទៀតក្នុងការចែករំលែកព័ត៌មាន កំណត់វិស័យអាទិភាព
ដើម្បីអនុវត្ត។អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Nguyen Thai
Lai បានសង្កត់ធ្ងន់ថា៖
“ចំពោះវៀតណាមរួមជាមួយការអភិវឌ្ឍន៍ចំនួនប្រជាជននិងសេដ្ឋកិច្ចយ៉ាង
លឿននោះ បញ្ហាគ្រប់គ្រងប្រភពទឹកនិងសន្តិសុខស្បៀងអាហារគឺសំខាន់ណាស់
និងសំណូមពរការសាកល្បងនេះគឺមានភាពច្បាស់លាស់។ បណ្ដាសិក្ខាសាលា
អន្តរជាតិដូច្នេះគឺសំខាន់ណាស់។ ជាមួយការចូលរួមរបស់អ្នកជំនាញការនិងថ្នាក់
ដឹកនាំពីប្រទេសជាច្រើន យើងខ្ញុំជឿជាក់ថានឹងប្រមូលបានព័ត៌មានជាច្រើនតាម
រយៈសម័យពិភាគ្សានិងសំណើរពីបណ្ដាមិត្ត៕”
-VOVWORLD