សិក្ខាសាលាណែនាំអាជីពឆ្នាំ ២០២២ សម្រាប់និស្សិតវៀតណាមនៅទីក្រុងញូវយ៉ក

(VOVWORLD) - នាថ្ងៃទី ២៦ មិនា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរក បើកសិក្ខាសាលាណែនាំអាជីពក្រោមប្រធានបទ “សុបិនអាមេរិក” ឆ្នាំ ២០២២។ 
សិក្ខាសាលាណែនាំអាជីពឆ្នាំ ២០២២ សម្រាប់និស្សិតវៀតណាមនៅទីក្រុងញូវយ៉ក - ảnh 1សិក្ខាសាលាណែនាំអាជីពជាការគូសសាញ្ញាការវិលត្រឡប់មកវិញនូវសកម្មភាពប្រចាំឆ្នាំដែលរៀបចំដោយសមាគមយុវជន និងនិស្សិតវៀតណាមនៅទីក្រុងញូវយ៉ក បន្ទាប់ពីបានផ្អាកអស់រយៈពេលពីរឆ្នាំដោយសារជំងឺរាតត្បាតកូវីដ-១៩  (រូបថត៖ baoquocte.vn)

ព្រឹត្តិការណ៍នេះបានគូសសញ្ញាការវិលត្រឡប់មកវិញ នូវសកម្មភាពប្រចាំរបស់យុវជននិងនិស្សិតវៀតណាមនៅទីក្រុងញូវយ៉ក បន្ទាប់ពីបានផ្អាកអស់រយៈពេលពីរឆ្នាំ ដោយ សារជំងឺរាតត្បាតកូវីដ ១៩។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយមានខ្លឹមសារជាច្រើនដូចជាវេទិកាអនឡាញអំពីការសិក្សានៅសហរដ្ឋអាមេរិកសម្រាប់សិស្សវិទ្យាល័យ និងការណែនាំអំពីអាជីពជាដើម។

អញ្ជើញថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពជាក់ស្តែងរបស់សមាគមយុវជននិងនិស្សិតវៀតណាមនៅទីក្រុងញូវ យ៉ក លើការជួយគ្នាទៅវិញទៅមកក្នុងការសិក្សា និងស្វែងរកឱកាសសម្រាប់ខ្លួនឯងដូចជាសមាគ្គីគ្នាដើម្បីកសាងសហគមន៍។ លោកឯកអគ្គរដ្ឋទូតមានបំណងថា យុវជន និងនិស្សិតម្នាក់ៗនឹងក្លាយជាស្ពានតភ្ជាប់ចំណេះដឹងរវាងប្រទេសនិងពិភព លោក បង្ហាញអំពីតម្លៃវប្បធម៌និងប្រជាជនវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ