សិក្ខាសាលាតុមូលស្តីពីបញ្ហានៅសមុទ្រខាងកើតប្រព្រឹត្តទៅនៅឥណ្ឌា
|
សិក្ខាសាលាតុមូលស្តីពីបញ្ហានៅសមុទ្រខាងកើតប្រព្រឹត្តទៅនៅឥណ្ឌា (Image: VOV) |
(VOVworld) – នាថ្ងៃទី ១៥ កក្កដា នៅរដ្ឋធានី New Dehli របស់ឥណ្ឌា បានប្រព្រឹត្តទៅ
សិក្ខាសាលាតុមូលស្តីពីបញ្ហានៅសមុទ្រខាងកើតដោយមានការចូលរួមរបស់អ្នកជំ
នាញការ អ្នកប្រាជ្ញមកពីប្រទេសម្ចាស់ផ្ទះនិងបរទេស។ នៅសិក្ខាសាលាលើកនេះ
អង្គសន្និសីទនានា បានមានបទអន្តរាគមន៍ជាច្រើនទាក់ទិនដល់បញ្ហានៅសមុទ្រ
ខាងកើត ដូចជា គោលជំហរ និងប្រតិកម្មរបស់ឥណ្ឌាចំពោះស្ថានភាពថ្មីៗនេះនៅ
សមុទ្រខាងកើត ជំលោះនៅសមុទ្រ ខាងកើតនិងការជះឥទ្ធិពលទៅលើទំនាក់ទំ
នងរវាងអាស៊ាននិងចិន គោលនយោបាយធ្វើឲ្យ មានសមភាពឡើងវិញរបស់
អាមេរិកនិងឥទ្ធិពលទៅលើស្ថានភាពនៅសមុទ្រខាងកើត សមុទ្រខាងកើតនិង
ការគ្រប់គ្រងជំលោះនាអនាគត។ ការវាយតំលៃភាគច្រើនរបស់ មជ្ឈដ្ឋាន អ្នកវិភាគ
ប្រមូលផ្តុំទៅលើបំរ៉ែបំរួលថ្មីៗនៅសមុទ្រខាងកើតក្រោយពីតុលាការអាជ្ញាកណ្ដល
អចិន្ត្រៃយ៍អន្តរជាតិ (PCA) ចេញសាលក្រមបដិសេធសេចក្តីប្រកាសអធិបតេយ្យ
ភាពខុស ឆ្គងរបស់ចិននៅសមុទ្រខាងកើត។ អ្នកប្រាជ្ញមួយចំនួនបានចាត់ទុក
ថា៖ សាលក្រមរបស់ PCA ត្រូវបានភាគីទាក់ទិននានាប្រតិបត្តិយ៉ាងម៉ត់ចត់
ដោយសារឯកសារនេះគាំទ្រក្របខ័ណ្ឌ គត្តិយុត្តគ្រប់គ្រងមហាសាគរនិងដោះស្រាយ
ជំលោះនាអនាគតដោយឈរលើមូលដ្ឋាន នៃអនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រ
ឆ្នាំ ១៩៨២ (UNCLOS)។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ
ឥណ្ឌា លោក Ton Sinh Thanh បានអះអាងថា៖ វៀតណាមស្វាគមន៍សាលក្រមរបស់
PCA ហើយគាំទ្រយ៉ាងខ្លាំងក្លាការដោះស្រាយជំលោះ នៅសមុទ្រខាងកើតដោយ
សន្តិវិធី រួមមានដំណើរការទូតនិងគត្តិយុត្ត មិនប្រើប្រាស់ឬគំរាម កំហែងអំពើ
ហឹង្សាតាមច្បាប់អន្តរជាតិ រក្សាសន្តិភាពស្ថិរភាពនិងសន្តិសុខ សុវត្ថិភាពនាវាចរ
ណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត៕