សិក្ខាសាលា៖ទំនាក់ទំនងជាមួយសារព័តមានក្នុងសកម្មភាពរបស់រដ្ឋសភា
(vov5) /  
នាព្រឹកថ្ងៃទី 13មិនា នៅខេត្ត Quang Ninh ខុទ្ធកាល័យរដ្ឋសភាវៀតណាម បានរួមសហការជាមួយខុទ្ទកាល័យរដ្ឋសភាដាណឺម៉ាក់ រៀបចំសិក្ខាសាលា៖ ទំនាក់ទំនងជាមួយសារព័តមាន ក្នុងសកម្មភាពរបស់រដ្ឋសភា សំដៅលើកកំពស់ សមត្ថភាពទាក់ទងជាមួយសារព័តមានរបស់សមាជិកសភា និង តួនាទីរបស់សារព័តមានក្នុងការងារឃោសនាសកម្មភាពរបស់រដ្ឋសភា ចំពោះប្រជាជន។ នៅទីនេះ បណ្ដាដំណាងបានអះអាងថា៖ កាសែតជាកាណាល់សារព័តមាន មានតំលៃបដិវាទសង្គមយ៉ាងខ្ពស់។
|
សិក្ខាសាលា៖ ទំនាក់ទំនងជាមួយសារព័តមាន ក្នុងសកម្មភាពរបស់រដ្ឋសភា (http://vneconomy.vn) |
តាមសារព័តមាននេះប្រជាជនផ្តល់មតិជូនរដ្ឋសភា អំពីបណ្ដាបញ្ហាខ្វះខាតរបស់គោលនយោបាយ ច្បាប់នាបច្ចុប្បន្ន ដើម្បរដ្ឋសភាបិនិត្យមើល បំពេញបន្ថែម ។ ពិសេស កាសែតជាកាណាល់សារព័តមានសំខាន់ បង្ហាញនូវបណ្ដាបញ្ហាលេចធ្លោក្នុងជីវភាពរស់នៅ ដែលរដ្ឋសភាត្រូវការប្រមូលផ្តុំឃ្លាំមើល តាមនោះ បណ្ដាសកម្មភាពរបស់រដ្ឋសភា បណ្ដាស្ថាប័ន របស់រដ្ឋសភា និងបណ្ដាសមាជិកសភាត្រូវបានបើកចំហរតម្លាភាព។ លោក Nguyen Sy Dung អនុប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម បានអោយដឹងថា៖
បណ្ដាមធ្យោបាយផ្សព្វផ្សាយនិយាយរួម ដើរតួនាទីដ៏សែនសំខាន់ចំពោះសកម្មភាពរបស់រដ្ឋសភា ក៏ដូចជាសកម្មភាពរបស់សមាជិកសភា។ ដូច្នេះ តម្រូវការមួយដែលមិនអាចខ្វះបាន ចំពោះបណ្ដាសមាជិកសភាគឺ ត្រូវទាក់ទងបានជាមួយមធ្យោបាយផ្សព្វផ្សាយ និងធ្វើអោយអ្នកបោះឆ្នោត ស្គាល់ដល់យើងគឺជាអ្នកណា? ទស្សនះរបស់ខ្ញុំដូចម្ដ៉េច? នេះគឺជាប្រការមិនអាចខ្វះបាន៕
-vov5