សិក្ខាសាលាទ្រឹស្ដីលើកទី១០រវាងបក្សកុម្មុយនិស្តវៀតណាមនិងបក្សកុម្មុយនីស្តចិន

(VOVworld) - ដោយប្រធានបទ “កសាងនិតិរដ្ឋសង្គមនិយម៖បទពិសោធន៍របស់
វៀតណាម បទពិសោធន៍របស់ចិន” សិក្ខាសាលាទ្រឹស្ដីលើកទី១០រវាងបក្សកុម្មុយ
និស្តវៀតណាមនិងបក្សកុកម្មុយនីស្តចិនបានបើកនាព្រឹកថ្ងៃទី៤វិច្ឆិកានៅទីក្រុង Da
Lat ខេត្ត Lam Dong ភាគកណ្ដាលវៀតណាម។ថ្លែងសន្ទរកថានៅពិធីនេះ លោក
Dinh The Huynh ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹម និងជាប្រធាន
គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម បានជូនដំណឹងអំពីទស្សនៈរបស់បក្ស
កុម្មុយនីស្តវៀតណាមស្ដីអំពីលក្ខណៈពិសេសនៃនិតិរដ្ឋសង្គមនិយម និងដំណើរការ
កសាងនិតិរដ្ឋសង្គមនិយមនៅវៀតណាម។លោក Dinh The Huynh​ ក៏លើកឡើង
បណ្ដាទស្សនៈនិងការកំណត់ទិសដៅធំៗ ក្នុងកម្មវិធីនយោបាយឆ្នាំ២០១១ និងរដ្ឋ
ធម្មនុញ្ញឆ្នាំ២០១៣ចំពោះការកសាងនិតិរដ្ឋសង្គមនិយមនៅវៀតណាមព្រមទាំង
លើកច្បាស់នូវរាល់បញ្ហាចាំបាច់ត្រូវស្រាវជ្រាវ បំភ្លឺ ដើម្បីធ្វើសុក្រិតខឿនប្រជាធិប
តេយ្យសង្គមនិយមនិងនិតិរដ្ឋសង្គមនិយមនៅវៀតណាម។

សិក្ខាសាលាទ្រឹស្ដីលើកទី១០រវាងបក្សកុម្មុយនិស្តវៀតណាមនិងបក្សកុម្មុយនីស្តចិន - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖TTXVN)


រីឯខ្លួនវិញ ប្រធានគណៈប្រតិភូបក្សកុម្មុយនិស្តចិនលោក Liu Qibao បានអះអាង
នូវអត្ថន័យសំខាន់នៃសិក្ខាសាលានេះ ក្នុងទំនាក់ទំនងរវាងបក្សទាំង២និងប្រទេស
ទាំង២។ក្នុងបទថ្លែងសន្ទរកថារបស់ខ្លួន លោក Liu Qibao បានសង្កត់ធ្ងន់ទៅលើ
ទស្សនៈនិងដំណោះស្រាយដើម្បីបង្កើនការដឹកនាំរបស់បក្សក្នុងការងារគ្រប់គ្រង
រដ្ឋ គ្រប់គ្រងសង្គមដោយច្បាប់កំណត់។
មុននោះ ក្នុងជំនួបចរចារ ភាគីទាំង២ បានឯកភាពថានឹងជំរុញទំនាក់ទំនងសហ
ប្រតិបតិ្តការ មិត្តភាពរវាងបក្សទាំង២ រដ្ឋទាំង២ ក៏ដូចជារវាងគណៈកម្មាធិការឃោ
សនានិងអប់រំវៀតណាមនិងគណៈកម្មាធិការឃោសនានៃបក្សកុម្មុយនីស្តចិនផង
ដែរនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ