សិក្ខាសាលាទ្រឹស្តីលើកទី១១រវាងបក្សកុម្មុយនីស្តវៀតណាម-ចិន


សិក្ខាសាលាទ្រឹស្តីលើកទី១១រវាងបក្សកុម្មុយនីស្តវៀតណាម-ចិន - ảnh 1
សិក្ខាសាលាទ្រឹស្តីលើកទី១១រវាងបក្សកុម្មុយនីស្តវៀតណាម-ចិន (VOV)

        Vovworld-នាព្រឹកថ្ងៃទី១៧មិថុនាសិក្ខាសាលាទ្រឹស្តីលើកទី១១រវាងបក្ស
​កុម្មុយនីស្ត​វៀតណាមនិងបក្សកុម្មុយនីស្តចិនដោយប្រធានបទ គ្រប់គ្រង់​អភិវឌ្ឍន៍​
សង្គម-បទពិសោធន៍វៀតណាម បទពិសោធន៍ចិន បានបើកនៅទីក្រុង​សៀងហាយ
​ចិន។ នៅពិថីបើកនេះ លោក Dinh The Huynh លេខាមជ្ឈឹមបក្ស​ប្រធានគណៈ
កម្មាធិការឃោសនាអប់រំមជ្ឈឹមប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមបានមានបទ
សន្ទរកថាដោយប្រធានបទ បក្សកុម្មុយនីស្តវៀតណាមដឹកនាំគ្រប់គ្រង​អភិវឌ្ឍន៍
សង្គមក្នុងសម័យកាលផ្លាស់ប្តូរថ្មី។ លោក Dinh The Huynh បានសង្កត់​ធ្ងន់​ថា តាំងពី
គ្រាដំបូងផ្លាស់ប្តូរថ្មី បក្សកុម្មុយនីស្តវៀតណាមបានយល់ច្បាស់​ការ​ផ្លាស់ប្តូរថ្មីជា
បុព្វហេតរបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន ហេតុនេះ​ហើយទន្ទឹម
នឹងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវយកចិត្តទុកដាក់ថែទាំដោះស្រាយ​បញ្ហាសង្គម
ពិសេសគឺគោលនយោបាយសុខុមាលភាពសង្គមនិងផលប្រយោជន៍​សង្គមសំរាប់
ប្រជាជន។​ ប្រធានគណៈប្រតិភូទាំងពីរបានអះអាងនូវ​តួនាទីនិង​អត្ថន័យសំខាន់នៃ
សិក្ខាសាលាទ្រឹស្តីរវាងបក្សកុម្មុយនីស្តទាំងពីរវៀតណាម-ចិន។

        មុននោះគណៈប្រតិភូបក្សកុម្មុយនីស្តទាំងពីរបានជួបសន្ទនា។ ​ភាគីទាំងពីរ​បាន
ផ្លាស់ប្តូរមតិអំពីទំនាក់ទំនងរវាងបក្សទាំងពីររដ្ឋទាំងពីរនិងទំនាក់ទំនង​សហប្រតិបត្តិ
ការជួបប្រាស្រ័យរវាងគណៈកម្មាធិការឃោសនាអប់រំនិងគណៈ​កម្មាធិការឃោសនា
មជ្ឈឹមនៃបក្សកុម្មុយនីស្តទាំងពីរវៀតណាម-ចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ