សិក្ខាសាលានិងការពិភាក្សាតាមប្រធានបទនៅក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាម ២០១៩
(VOVWORLD) - វេទិកាសេដ្ឋកិច្ចឯកជនវៀតណាម ឆ្នាំ ២០១៩ ដោយរដ្ឋាភិបាលវៀតណាមនិងគណកម្មការសេដ្ឋ
កិច្ចមជ្ឈិមរៀបចំឡើង នាព្រឹកថ្ងៃទី ២ ខែឧសភានៅទីក្រុងហាណូយ។ ក្នុងក្របខ័ណ្ឌនៃវេទិកានេះ ក៏បានប្រព្រឹត្តទៅ សិក្ខាសាលា និងការពិភាក្សាក្រោមប្រធានបទសំខាន់ៗ ចំនួន ៦ រួមមាន៖ ទេសចរណ៍ សេដ្ឋកិច្ចឌីជីថល CPTPP ទុន-ហិរញ្ញវត្ថុ កសិកម្មនិងចាប់ផ្តើមអាជីវកម្ម។
ទិដ្ឋភាពនៃសិក្ខាសាលាមួយក្នុងក្របខ័ណ្ឌវេទិកា សេដ្ឋកិច្ចឯកជនវៀតណាម ២០១៩ |
នៅទីនេះ បញ្ហាម៉ាក្រូសេដ្ឋកិច្ចត្រូវបានលើកយកមកពិភាក្សា រួមជាមួយការសន្ទនា លើគោលនយោបាយសាធារណនិងឯកជនរវាងតំណាងរដ្ឋាភិបាលជាមួយតំណាងប្លុកឯកជនផងដែរ។
នៅក្នុងសិក្ខាសាលា ស្តីពីកសិកម្ម ក្រោមប្រធានបទ “បង្កើតនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនូវខ្សែសង្វាក់តម្លៃកសិកម្ម រុក្ខកម្មនិងជលផលដើម្បីធ្វើសមាហរណកម្មអន្តរជាតិ” តំណាងចូលរួមបានពិភាក្សាអំពីដំណោះស្រាយបង្កើតនិងបទដ្ឋាននូវខ្សែសង្វាក់តម្លៃកសិកម្ម រុក្ខកម្មនិងជលផល។
ក្នុងពេលជាមួយគ្នានោះ នៅក្នុងសិក្ខាសាលាស្តីពី “ពង្រឹងរបៀបរបបនិងគ្រឹះស្ថានសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅវៀតណាម” ដោយបានពិភាក្សាពីបញ្ហាអភិ វឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅវៀតណាម ដូចជាការបង្កើតគោលដៅជាតិស្តីពីការអភិ វឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងកសាងនិងអភិវឌ្ឍទិន្នន័យបើកចំហនៅវៀតណាមជា ដើម។ លោក Bui Quang Ngoc អនុប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន FPT បានចាត់ទុកថា៖ “សកម្មភាពឌីជីថលជាកត្តាសំខាន់ណាស់។ ហេតុដូច្នេះ ត្រូវមានយន្តការគោលនយោបាយនិងមានការទទួលខុសត្រូវអំពីថវិការនិងច្បាប់។ សេដ្ឋកិច្ចឌីជីថលនិងអូសទាញនូវការចាប់បង្ខំអំពីច្បាប់ជាច្រើន ពីទំនាក់ទំនងអេឡិចត្រូ និក កិច្ចសន្យាអេឡិចត្រូនិក និងវិក័យប័ត្រអេឡិចត្រូនិក ក៏ដូចជាទម្រង់នៃការទូទាត់តាមអេឡិចត្រូនិក ហើយចាំបាច់ត្រូវធ្វើសមកាលកម្ម”។
ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់សហគ្រាសជាច្រើនផងដែរ |
ឱកាស បញ្ហាប្រឈមនិងដំណោះស្រាយសម្រាប់អាជីវកម្មរបស់វៀតណាមដែលទាញ យកផលប្រយោជន៍និងភាពជោគជ័យនឹងត្រូវបានបញ្ជាក់នៅក្នុងសម័យប្រជុំពិសេសសម្រាប់ CPTPP។ វេទិកានេះក៏មានការពិភាក្សាអំពីទុន - ហិរញ្ញវត្ថុ ដែលជាបញ្ហាលំបាកបំផុតរបស់សហគ្រាសវៀតណាម។ សម័យពិភាក្សានេះបានទទួលស្គាល់នូវមតិសំខាន់ៗ ដើម្បីបើកចំហរលំហូរឥណទាន រយៈពេលមធ្យមនិងរយៈពេលវែងក៏ដូចជាជំរុញទីផ្សារមូលបត្រ និងរូបសណ្ឋានមូលនិធិនៅវៀតណាម។
ក្នុងសម័យពិភាក្សាក្រោមប្រធានបទ “រូបសណ្ឋានធ្វើអាជីវកម្មថ្មីនិងការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនៅវៀតណាម៖ ចំណុចគន្លឹះនិងអនុសាសន៍” នោះ តំណាងចូលរួមបានចាត់ទុកថា ដើម្បីអាចស៊ីសង្វាក់ជាមួយបដិវត្តន៍ឧស្សាហ កម្ម៤.០ វិធីឆ្លើយតបមួយរបស់វៀតណាមក្នុងចំណោមវិធីជាច្រើន នោះគឺ ជំរុញខ្លាំងសកម្មភាពចាប់ផ្តើមអាជីវកម្មប្រកបដោយនវានុវត្តន៏ភាពនិងកាលានុវត្តន៍ភាព។ លោក Pham Hong Quat ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារវិទ្យាសាស្ត្រនិងបច្ចេក វិទ្យា នៃក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានចាត់ទុកថា៖ “រូបសណ្ឋានធ្វើអាជីវកម្មថ្មី អាចមានលទ្ធភាពទទួលបានកំណើនឆាប់រហ័ស បង្កើតការទាក់ទាញសម្រាប់វិនិយោគិន គឺត្រូវជារូបសណ្ឋាន បង្កើតឡើងផលិតផលថ្មី សេវាកម្មថ្មី ឬបែបផែនផ្គត់ ផ្គង់ផលិតផលថ្មីក្នុងខ្សែសង្វាក់តម្លៃសកល”។
នៅក្នុងសម័យពិភាក្សាអំពីទេសចរណ៍ បញ្ហាក្តៅគកុកជាច្រើនរបស់ផ្នែកនាប៉ុន្មានឆ្នាំកន្លងទៅ ដូចជាគោលនយោបាយទិដ្ឋាការ ការអភិវឌ្ឍអាកាសចរណ៍ គឺបានភាគីនានា លើកយកមកពិភាក្សាដើម្បីស្វែងរកនូវយុទ្ធសាស្ត្រសម្រាប់ទាក់ទាញភ្ញៀវទេសចរ រួមចំណែកលើកកម្ពស់ចំណាត់ថ្នាក់ទេសចរណ៍វៀតណាមដល់ឆ្នាំ ២០២១៕