សិក្ខាសាលានិងពិព័រណ៌អន្តរជាតិស្តីអំពីអ៊ីនធើណែតសំរាប់ឧបករណ៍គ្រប់យ៉ាង (IoT) វៀតណាមឆ្នាំ២០១៨

(VOVWORLD) -     នាព្រឹកថ្ងៃទី២៥ ខែតុលា នៅទីក្រុង ហូជីមិញ សម្ព័ន្ធសមាគមអ៊ីនធើណែតវៀតណាម និងសម្ព័ន្ធក្រុមហ៊ុន IEC រួមសហគ្នារៀបចំឡើងសិក្ខាសាលានិង ពិព័រណ៌អន្តរជាតិស្តីពីអ៊ីនធើណែតសំរាប់ឧបករណ៍គ្រប់យ៉ាង (IoT) វៀតណាម ឆ្នាំ២០១៨ ក្រោមប្រធានបទ « ធ្វើឲ្យជាក់ស្តែងនូវសក្តានុភាព និងស្វែងរកទីផ្សារ អ៊ីនធើណែតសម្រាប់ឧបករណ៍គ្រប់យ៉ាងរបស់វៀតណាម»។
សិក្ខាសាលានិងពិព័រណ៌អន្តរជាតិស្តីអំពីអ៊ីនធើណែតសំរាប់ឧបករណ៍គ្រប់យ៉ាង (IoT) វៀតណាមឆ្នាំ២០១៨ - ảnh 1 សិក្ខាសាលានិងពិព័រណ៌អន្តរជាតិស្តីអំពីអ៊ីនធើណែតសំរាប់ឧបករណ៍គ្រប់យ៉ាង (IoT) វៀតណាមឆ្នាំ២០១៨

យោងតាមយោបល់របស់តំណាងទាំងឡាយបានឲ្យដឹងថា IoT ជាបដិវត្តន៍នៃគោលនយោបាយនិងបច្ចេកវិទ្យា ដើម្បីជម្រុញវិស័យផលិតកម្មនិងបង្កើនដំណើរការផ្ទេរប្តូរឌីជីថលជាតិ ព្រមទាំងកសាងសង្គមឆ្លាតវៃផងដែរ។ នាពេលបច្ចុប្បន្ន វៀតណាមគប្បីធ្វើសុក្រិត្យរបៀបរបបតាមទិសដៅបង្កលក្ខណៈងាយស្រួលសំរាប់សកម្មភាពផ្នែកសេដ្ឋកិច្ចឌីជីថល ផ្លាស់ប្តូរការច្នៃប្រឌិត និងរូបសណ្ឋានអាជីវកម្មថ្មី ដែលស្ថាបនាពីបដិវត្តន៍ឧស្សាហកម្មលើកទី៤។ នាយិការងមន្ទីរព័ត៌មាន - ផ្សព្វផ្សាយព័ត៌មានទីក្រុងហូជីមិញ លោកស្រី Vo Thi Trung Trinh បានឲ្យដឹងថា ទីក្រុងកំពុងដាក់ដំណើរការអនុវត្តគម្រោងកសាងទីក្រុងឲ្យក្លាយទៅជាទីក្រុងឆ្លាតវៃក្នុងដំណាក់កាលឆ្នាំ២០១៧ - ២០២០ ចក្ខុវិស័យសំរាប់ឆ្នាំ២០២៥ ខាងមុខ ដោយមានគោលដៅដោះស្រាយរាល់បញ្ហាកកស្ទះចរាចរ និងកាត់បន្ថយ ៧០% នៃ ការបំពុលអាកាសជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ