សិក្ខាសាលានៅទីក្រុងតូក្យូស្ដីអំពី “ឱកាសសម្រាប់ការវិនិយោគ - ធ្វើអាជីវកម្មនៅ Vinh Phuc "

សិក្ខាសាលានៅទីក្រុងតូក្យូស្ដីអំពី “ឱកាសសម្រាប់ការវិនិយោគ - ធ្វើអាជីវកម្មនៅ Vinh Phuc
សិក្ខាសាលាស្តីអំពី "“ឱកាសសម្រាប់ការវិនិយោគ - ធ្វើអាជីវកម្មនៅ Vinh Phuc" (TTXVN)

(VOV)_នាល្ងាចថ្ងៃទី ២៨ មិនា សិក្ខាសាលាស្ដីអំពី “ឱកាស​សម្រាប់​ការវិនិយោគ -
 ធ្វើអាជីវកម្មនៅខេត្ត Vinh Phuc (ភាគីខាងជើងវៀតណាម) " បានប្រារព្ធ​ឡើងនៅ​ទី
ក្រុង​តូក្យូ​ប្រទេស​ជប៉ុនបានទាក់ទាញអង្គភាពអាជីវកម្មធំ​រាប់រយអង្គភាព​ដែល​បាន
ចូលរួម​និងស្វែងរក​ឱកាសវិនិយោគ។ ថ្លែងមតិនៅសន្និសីទនេះ លេខា គណៈកម្មាធិការ​
បក្ស​ខេត្ត Vinh Phuc លោកស្រី Hoang Thi Thuy Lan បានអះអាងអំពីតួនាទី​និង​
សក្តានុភាព​ជាយុទ្ធសាស្រ្តរបស់ខេត្ត។ ខេត្ត Vinh Phuc បានក្លាយជាគោលដៅ​របស់
​វិនិយោគិនធំមកពីបណ្តាប្រទេសជាច្រើន។ គិតដល់ខែ កុម្ភៈ ២០១៦ ខេត្ត មាន​
គម្រោងការណ៍ចំនួន ២៣៤ ដោយវិនិយោគផ្ទាល់មកពីប្រទេសចំនួន ១៥ ។ ក្នុងនោះ
ជប៉ុនឈរលំដាប់លេខ ៣ អំពីចំនួនគម្រោងការណ៍ និងទុន​ចុះបញ្ជី​នៅខេត្ត Vinh
Phuc ។ ប្រធានការិយាល័យអាស៊ី ប៉ាស៊ីហ្វិគ នៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង
ឧស្សាហកម្មជប៉ុន​លោក Yasushi Iwata បានឲ្យដឹងថា វៀតណាម​និយាយរួម និងខេត្ត​
 Vinh Phuc និយាយដោយឡែក ជាទីមកដល់​ប្រកបដោយ​សក្តានុភាពរបស់វិនិយោគិន
ជប៉ុន។ លោកក៏បានអំណរគុណ​ផង​ដែរ ចំពោះខេត្ត Vinh Phuc ដោយមានគោល
នយោបាយ គាំទ្រដល់អង្គភាព​អាជីវកម្ម​របស់ជប៉ុន ហើយបានរួមចំណែកដល់ការ
អភិវឌ្ឍ ទំនាក់ទំនងនៃប្រទេសទាំង
ពីរ​។

          សិក្ខាសាលាស្តីអំពី "“ឱកាស​សម្រាប់​ការវិនិយោគ - ធ្វើអាជីវកម្មនៅ Vinh Phuc"
 ជាឱកាសសម្រាប់វិនិយោគិននិងថ្នាក់ដឹកនាំខេត្តបានពិភាក្សា បង្កើត​គ្រឹះស្ថាន និង
ពង្រឹងការសម្រេចវិនិយោគនៅខេត្ត Vinh Phuc និងវៀតណាម​ទៀតផង​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ