សិក្ខាសាលានៅអេហ្ស៊ីបស្ដីពីសក្ដានុភាពនិងឱកាសធ្វើអាជីវកម្មក្នុងវិស័យកសិកម្ម រុក្ខកម្មនិងជលផលនៅវៀតណាម

 សិក្ខាសាលានៅអេហ្ស៊ីបស្ដីពីសក្ដានុភាពនិងឱកាសធ្វើអាជីវកម្មក្នុងវិស័យកសិកម្ម រុក្ខកម្មនិងជលផលនៅវៀតណាម - ảnh 1
សិក្ខាសាលា(http://radiovietnam.vn/)

          (VOV)_នាថ្ងៃទី៣០ តុលា នៅទីក្រុងAlexandria អេហ្ស៊ីប ស្ថានទូត​វៀត​ណាម
ប្រចាំនៅប្រទេសនេះបានរួមសហការជាមួយសភាពាណិជ្ជកម្ម​អេហ្ស៊ីប រៀបចំសិក្ខា
សាលាស្ដីអំពី៖ សក្ដានុភាពនិងឱកាសធ្វើអាជីវកម្មក្នុង​វិស័យកសិកម្ម រុក្ខកម្ម និងជលផលវៀតណាម។

          ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម លោក Dao Thanh Chung បាន
ឧទ្ទេសនាមអំពីសភាពការណ៍សេដ្ឋកិច្ចវៀតណាម និងសក្ដានុភាពសហប្រតិបត្តិ
ការរវាងវៀតណាមនិងអេហ្ស៊ីប ក្នុងវិស័យផ្សេងៗ ជាពិសេសគឺក្នុង​វិស័យកសិកម្ម 
រុក្ខកម្ម និងជលផល។ លោក Dao Thanh Chung ក៏បាននាំ​ចេញ​បណ្ដាការលំបាក 
និងដំណោះស្រាយ ដើម្បជីំរុញ​ទំនាក់ទំនង​សហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីនា
ពេលខាងមុខនេះ ទន្ទឹមនឹងនោះក៏បានអះអាងនូវតួនាទីជា​​ស្ពានតភ្ជាប់​រវាងស្ថាន
ទូតជាមួយ​អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ វៀតណាមនិងអេហ្ស៊ីប។ 

          បញ្ចប់សិក្ខាសាលា បណ្ដាដំណាងបានវាយតំលៃខ្ពស់និងសុទ្ធតែចាត់ទុកថា៖
សិក្ខាសាលាបានជួយអង្គភាពអាជីវកម្មអេហ្ស៊ីបយល់ដឹងបន្ថែមអំពីសក្ដានុភាព និង
ឱកាសធ្វើអាជីវកម្មនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ