សិក្ខាសាលាប្រកាសរបាយការណ៍ជាតិស្ដីពីយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី៣

(VOVWORLD) - នាថ្ងៃទី៣ ខែធ្នូ នៅរដ្ឋធានីហាណូយ ក្រសួងការបរទេស វៀតណាមបាន រៀបចំសិក្ខាសាលាប្រកាសរបាយការណ៍ជាតិស្ដីពីយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី៣ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហ ប្រជាជាតិ។
សិក្ខាសាលាប្រកាសរបាយការណ៍ជាតិស្ដីពីយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី៣ - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ tgvn.com) 


អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានវត្តមានរបស់តំណាងក្រសួង ស្ថាប័នមជ្ឈឹម អង្គការនយោបាយសង្គមនានារបស់វៀតណាម និងអង្គការអន្តរ ជាតិជាច្រើនទៀត ព្រមទាំង តំណាងនៃស្ថាប័នការទូតបរទេសប្រចាំវៀតណាម ផងដែរ។ បណ្ដាអ្នកជំនាញនៃក្រសួងការបរទេសវៀតណាមនិងកម្មវិធីអភិវឌ្ឍ របស់អង្គការសហប្រជាជាតិ (UNDP) បានបង្ហាញខ្លឹមសារសំខាន់ៗនៃរបាយ ការណ៍ UPR វដ្តទី៣ ក៏ដូចជាការត្រៀមរៀបចំរបស់វៀតណាមសម្រាប់កិច្ច ប្រជុំបង្ហាញនិងពិភាក្សាអំពីរបាយការណ៍ខាងលើនៅក្រុមការងារស្ដីពី UPR នៃ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាខែមករាឆ្នាំ២០១៩ខាងមុខផងដែរ។

        លោក Dang Hoang Giang ប្រធានការិយាល័យនៃក្រសួងការបរទេស បានអោយដឹងថា របាយការណ៍ UPR វដ្តទី៣ត្រូវបានធ្វើឡើងដោយមានការ ចូលរួមរបស់ក្រសួង ស្ថាប័នចំនួន១៨ដែលពាក់ព័ន្ធដល់ការជំរុញនិងកិច្ចការពារ សិទ្ធិមនុស្សនៅវៀតណាម ព្រមទាំងគោរពតាមការកំណត់និងការណែនាំ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្ដីពីដំណើរការ UPR ផងដែរ។

        ចំណែកឯភាគីអង្គការសហប្រជាជាតិវិញ លោកស្រី Caitlin Wiesen នាយិកាថ្នាក់ជាតិរបស់ UNDP ប្រចាំវៀតណាម បានអបអរសាទរចំពោះរដ្ឋា ភិបាលដោយបានសម្រេចរបាយការណ៍ UPR វដ្ដទី៣ ព្រមទាំងអះអាងថា UNDP នឹងបន្តសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលវៀតណាម ដើម្បី អនុវត្តន៍អនុសាសន៍ទាំងនេះ តាមនោះរួមចំណែកធានានិងជំរុញសិទ្ធិមនុស្សនៅ វៀតណាមអោយកាន់តែល្អប្រសើរថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ