សិក្ខាសាលាផ្ដល់មតិអំពីសេចក្ដីព្រាងយុទ្ធសាស្ត្រការពារព្រំដែនជាតិ
(VOVWORLD) -នាព្រឹកថ្ងៃទី ២៤ កក្កដា នៅទីក្រុងហាណូយ ក្រសួងការពារជាតិវៀតណាមបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រផ្ដល់មតិអំពីសេចក្ដីព្រាងយុទ្ធសាស្ត្រការពារព្រំដែនជាតិ។
រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមនាយឧត្តមសេនីយ៍ Ngo Xuan Lich |
នៅទីនេះ អង្គប្រជុំបានអះអាងថា យុទ្ធសាស្ត្រការពារព្រំដែនជាតិគឺមានឋានៈ និងតួនាទីដ៏សំខាន់ៗចំពោះបុព្វហេតុកសាង និងការពារមាតុភូមិវៀតណាម សង្គមនិយម បណ្ដាការផ្ដល់មតិអំពីសេចក្ដីព្រាងនេះគប្បីកំណត់លើការបង្កើន និងបើកទូលាយទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងបណ្ដាប្រទេស ដែលមានដែនសមុទ្រជាប់នឹងប្រទេសវៀតណាម កសាងខ្សែព្រំដែនជាតិប្រកបដោយ សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ និងស្វ័យការពារយ៉ាងរឹងមាំ ហើយតាមនោះរួមវិភាគទានអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដែលតភ្ជាប់នឹងការពង្រឹងការពារជាតិ សន្តិសុខ នៅតំបន់ព្រំដែន និងប្រទេសជាតិ។ អង្គប្រជុំក៏បានកំណត់ខ្លឹមសារមួយចំនួនដែលគប្បីផ្ដោត
លើការដោះស្រាយរួមមាន ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កសាងតំបន់ព្រំដែនរឹងមាំ ដែលតភ្ជាប់ជាមួយការធានាការពារជាតិ សន្តិសុខ និងការពារព្រំដែនជាតិក្នុងស្ថានភាពថ្មី។
វាយតម្លៃខ្ពស់ចំពោះការផ្ដល់មិតទាំងនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម នាយឧត្តមសេនីយ៍ Ngo Xuan Lich បានបញ្ជាណែនាំថា ដោយឈរលើមូលដ្ឋានលទ្ធផលនៃសន្និសីទនេះ គណៈតាក់តែងបន្តទទួលមតិ និងសុក្រិដ្ឋសេចក្ដីព្រាងនេះ ដើម្បីក្រសួងការពារជាតិដាក់ជូនករិយាល័យនយោបាយនាពេលខាងមុខផងដែរ៕