សិក្ខាសាលាផ្តល់យោបល់ក្នុងកម្មវិធីបង្ការនិងប្រឆាំងនឹងគ្រោះថ្នាក់និងការរងរបួសសម្រាប់កុមារសម្រាប់ដំណាក់កាលឆ្នាំ ២០២១-២០៣០
(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែតុលា នៅទីក្រុងហាណូយ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច វៀតណាមបានសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួន ដើម្បីរៀបចំសិក្ខាសាលាស្តីពីកម្មវិធីបង្ការនិងប្រឆាំងគ្រោះថ្នាក់និងការរងរបួសរបស់កុមារសម្រាប់ដំណាក់កាលឆ្នាំ ២០២១-២០៣០ ។
ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ VNA) |
នៅឯសិក្ខាសាលានេះ មានមតិយោបល់ជាច្រើនពីអង្គសិក្ខាសាលា បានឯកភាពគ្នានិងអះអាងថារាល់គោលដៅដែលបានដាក់ចេញសុទ្ធសឹងតែមានភាពសមស្របទៅនឹងការពិតជាក់ស្តែងផងដែរ។ ដើម្បីសម្រេចបាននូវគោលដៅ ដែលបានកំណត់ប្រកបដោយប្រសិទ្ធភាព លោកសាស្ត្រាចារ្យ បណ្ឌិត Dao Van Dung អតីតប្រធាននាយកដ្ឋានទទួលបន្ទុកបញ្ហាសង្គមកិច្ច នៃគណកម្មាធិការ ឃោសនានិងអប់រំមជ្ឈិមបានឲ្យដឹងថា៖
«គួរឲ្យសង្កត់ធ្ងន់ថាការងារផ្តល់ព័ត៌មាន និងការផ្សព្វផ្សាយមិនសូវមានសញ្ញាវិជ្ជមានទេ។ យើងត្រូវតែបង្កើតឯកសារណែនាំស្តីពីការបង្ការនិងប្រឆាំងនឹងគ្រោះថ្នាក់និងការរងរបួសសម្រាប់កុមារ ជាពិសេសគឺឯកសារសង្គ្រោះបឋមស្តីពីការដឹកកុមារដែលរងរបួស ព្រមទាំងបង្កើតវីដេអូឃ្លីបស្តីពីបច្ចេកទេសសង្គ្រោះបន្ទាន់ផងដែរ។ ខ្ញុំគិតថាដំណោះស្រាយគួរតែបំពេញបន្ថែមនិងបង្ហាញច្បាស់អំពីការបញ្ជាណែនាំរបស់អាជ្ញាធរមូលដ្ឋាន ព្រមទាំងចាត់វិធានការយ៉ាងប្តូរផ្តាច់ ទាន់ពេលវេលានិងយកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវ ដើម្បីផ្តល់អនុសាសន៍សមស្របផងដែរ»៕