សិក្ខាសាលា៖ផ្លាស់ប្តូរថ្មីជាមូលដ្ឋានលើគ្រប់វិស័យផ្នែកអប់រំវៀតណាម

សិក្ខាសាលា៖ផ្លាស់ប្តូរថ្មីជាមូលដ្ឋានលើគ្រប់វិស័យផ្នែកអប់រំវៀតណាម  - ảnh 1
សិក្ខាសាលា៖ផ្លាស់ប្តូរថ្មីជាមូលដ្ឋានលើគ្រប់វិស័យផ្នែកអប់រំវៀតណាម (http://www.baomoi.com)


នាថ្ងៃទី ២១ កញ្ញា នៅទីក្រុង Da Lat ខេត្ត Lam Dong បាន​ប្រព្រឹត្តទៅ សិក្ខា
សាលា៖ ផ្លាស់ប្តូរថ្មី ជាមូលដ្ឋាន លើគ្រប់វិស័យ ផ្នែកអប់រំវៀតណាម សំដៅពិ
ភាក្សា  ផ្តល់មតិ អំពីដំណោះស្រាយ ផ្លាស់ប្តូរថ្មីជា​មូលដ្ឋាន លើគ្រប់វិស័យ  ផ្នែកអប់រំនិងបណ្ដុះបណ្ដាល លើកកំពស់គុណភាពប្រភពធនធានមនុស្ស 
ឆ្លើយតបនឹងតម្រូវការ ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងធ្វើសមា
ហរកម្ម។ ក្នុងចំណោម របាយការណ៍ចំនួន ១៤ ដែលត្រូវបានអធិប្បាយនៅ សិក្ខាសាលា បណ្ដាដំណាង បានវាយតំលៃអំពីសភាព​ការណ៍ជាក់ស្ដែងនៃ ខឿនអប់រំរបស់វៀតណាម។ មតិជាច្រើន បានចាត់ទុកថា៖​ដើម្បី ផ្លាស់ប្តូរថ្មី
ជាមូលដ្ឋាន ​លើគ្រប់វិស័យ ផ្នែកអប់រំវៀតណាម ​ត្រូវ​យកចិត្តទុកដាក់ ដល់គុណភាពអប់រំ និងបណ្ដុះបណ្ដាល ចំណេះដឹងអំពី ការ ផ្លាស់ប្តូរថ្មីជាមូលដ្ឋាន លើគ្រប់វិស័យ នៃខឿនអប់រំវៀតណាម តាមស្មារតី 
នៃមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាម នីតិកាលទី ១១៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ