សិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកជំនាញអំពីបញ្ហាសេដ្ឋកិច្ច-សង្គម

(VOVWORLD) - ចូលរួមសិក្ខាសាលាមានអ្នកតំណាងជាង ៨០ នាក់ ដែលតំណាងឲ្យក្រសួង ស្ថាប័ន អង្គការអន្តរជាតិនិងអ្នកជំនាញសេដ្ឋ កិច្ច។

សិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកជំនាញអំពីបញ្ហាសេដ្ឋកិច្ច-សង្គម - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងអនុប្រធានរដ្ឋសភា លោក Nguyen Duc Hai បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកជំនាញអំពីបញ្ហាសេដ្ឋកិច្ចសង្គម (ប្រភព៖ VOV)

នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកជំនាញអំពីបញ្ហាសេដ្ឋកិច្ចសង្គមតាមទម្រង់ផ្ទាល់មុខនិងអនឡាញ។ ចូលរួមសិក្ខាសាលាមានអ្នកតំណាងជាង ៨០ នាក់ ដែលតំណាងឲ្យក្រសួង ស្ថាប័ន អង្គការអន្តរជាតិនិងអ្នកជំនាញសេដ្ឋកិច្ច។

នាយកធនាគារអាស៊ី (ADB) ប្រចាំនៅវៀតណាមលោក Andrew Jeffries បានចាត់ទុកថា ត្រូវផ្តោតលើការអភិវឌ្ឍប្រព័ន្ធឆ្លើយតបដែលអាចបត់បែនបានដើម្បីជំរុញការផ្លាស់ប្តូរឌីជីថលនិងផ្តល់ជំនួយឧបត្ថម្ភចាំបាច់ ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ននិងនិរន្តរភាព។

សិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកជំនាញអំពីបញ្ហាសេដ្ឋកិច្ច-សង្គម - ảnh 2លោក Andrew Jeffries  (ប្រភព៖ VOV)

តាមទស្សនៈរបស់អ្នកជំនាញសេដ្ឋកិច្ច លោក Vo Tri Thanh បាននិយាយថា កញ្ចប់ជំនួយលើកទី ២ របស់រដ្ឋាភិបាលត្រូវមានទំហំធំជាងមុនហើយក្នុងពេលតែមួយបានផ្តល់នូវកំណត់សំគាល់ចំនួន ៣  នោះគឺជម្នះការលំបាកដើម្បីឆ្លើយតបទៅនឹងសន្ទុះងើបឡើងវិញរបស់ពិភពលោក ជាមួយ នឹងកំណែទម្រង់ស្ថាប័នសេដ្ឋកិច្ច កំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលពលករ ជំនាញ ការផ្លាស់ប្តូរឌីជីថលនិងស៊ីចង្វាក់គ្នាជាមួយនឹងនិន្នាការពិភពលោកក្នុងវិស័យប្រើប្រាស់ បដិវត្តន៍ឧស្សាហកម្ម បច្ចេកវិទ្យា ការគ្រប់គ្រងហានិភ័យជាដើម។

ថ្លែងមតិនៅចុងបញ្ចប់នៃសិក្ខាសាលា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអះអាងថា រដ្ឋសភាបានស្តាប់យោបល់របស់អ្នកជំនាញ របស់ក្រសួងនិងវិស័យនានាដែលវាយតម្លៃពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហិរញ្ញវត្ថុ ថវិកានិងការវិនិយោគសាធារណៈឆ្នាំ ២០២១ ដើម្បីមានមូលដ្ឋានវិទ្យាសាស្ត្រនិងការអនុវត្តជាក់ស្តែងនូវសេចក្តីសម្រេចចិត្តលើបញ្ហា ដែលទាក់ ទងនឹងបញ្ហាសេដ្ឋកិច្ច សង្គម ហិរញ្ញវត្ថុនិងថវិកាឆ្នាំ ២០២២។

សិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកជំនាញអំពីបញ្ហាសេដ្ឋកិច្ច-សង្គម - ảnh 3ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងសន្និដ្ឋានបញ្ចប់កិច្ចប្រជុំ (ប្រភព៖ VOV)

លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញមានប្រសាសន៍ថា៖ “រដ្ឋសភាត្រូវការពង្រឹងសមត្ថភាពបន្ថែមទៀតក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថាប័នក្នុងវិស័យអភិបាលកិច្ចជាតិ កំណើនបៃតង គំរូអាជីវកម្មថ្មី ការច្នៃប្រឌិត ស្ថាប័នសម្រាប់ការផ្លាស់ប្តូរឌីជីថល ទាំងរយៈពេលខ្លីនិងរយៈពេលវែង។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងគណនេយ្យភាពនៅថ្នាក់គណៈកម្មាធិការ ក្រុមប្រឹក្សាជនជាតិនិងភ្នាក់ងាររដ្ឋសភា អំពីបញ្ហាកង្វល់ដើម្បីយើងអាចផ្តល់មតិយោបល់ច្រើនបំផុតនិងរួមដំណើរជាមួយរដ្ឋាភិបាល និងនាយករដ្ឋមន្រ្តីក្នុងកិច្ចការសាធារណៈ ការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងកៀរគរកម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល”។

តាមគម្រោង  រដ្ឋសភានឹងរៀបចំវេទិកាសេដ្ឋកិច្ចនិងសង្គមប្រចាំឆ្នាំនៅត្រីមាសទី ១ ឆ្នាំ ២០២២ ដោយមានប្រធានបទ ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត កូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ