សិក្ខាសាលាពន្លឿនវិនិយោគ Da Nang នៅជប៉ុន
|
សិក្ខាសាលាពន្លឿនវិនិយោគ Da Nang នៅជប៉ុន |
Vovworld-សិក្ខាសាលាពន្លឿនវិនិយោគបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១២វិច្ឆិកានៅស្ថានទូតវៀតណាមប្រចាំនៅជប៉ុន។ សិក្ខាសាលាសំដៅឧទ្ទេសនាមសក្ដានុភាពបរិយាកាសវិនិយោគនិងគោលនយោបាយទាក់ទាញវិនិយោគរបស់ទីក្រុង Da Nang ទៅដល់អង្គភាពអាជីវកម្មជប៉ុនទន្ទឹមនឹងនោះអំពាវនាវវិនិយោគិនជប៉ុនមកជាមួយនឹងទីក្រុង Da Nang ផងដែរ។ថ្លែងមតិនៅសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Nguyen Quoc Cuong បានចាត់ទុកថា ទំនាក់ទំនងនៃប្រទេសទាំងពីរវៀតណាម-ជប៉ុនកំពុងស្ថិតនៅដំណាក់កាលល្អប្រសើរបំផុតគិតតាំងពីមុនមក។ អង្គភាពអាជីវកម្មជប៉ុនវាយតំលៃខ្ពស់សក្ដានុភាពក៏ដូចជាបរិយាកាសវិនិយោគរបស់វៀតណាម។
រីឯនាយកមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចវៀតណាម Yushita Hiroyuki បានចាត់ទុកថា សិក្ខាសាលាជាឱកាសល្អដើម្បីអង្គភាពអាជីវកម្មជប៉ុនយល់ច្បាស់ជាងអំពីបរិយាកាសក៏ដូចជាគោលនយោបាយវិនិយោគរបស់ទីក្រុង Da Nang៕