សិក្ខាសាលាពន្លឿនវិនិយោគរវាងវៀតណាម-ជប៉ុន
(VOVWORLD) - ថ្លែងមតិបើកសិក្ខាសាលា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងជប៉ុនកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ថ្លែងនៅសិក្ខាសាលា (រូបថត៖ VOV) |
សិក្ខាសាលាពន្លឿនវិនិយោគពាណិជ្ជកម្មវៀតណាម-ជប៉ុនបានប្រារព្ធ ឡើងនាព្រឹកថ្ងៃ១៣ មករា នៅទីក្រុងដាណាំង។ ថ្លែងមតិបើកសិក្ខាសាលា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងជប៉ុនកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា។ នាបច្ចុប្បន្ន ជប៉ុនជាវិនិយោគិនបរទេសធំទី២ ជាដៃគូខាង ទេសចរណ៍ធំទី៣និងដៃគូខាងពាណិជ្ជកម្មធំទី៤របស់វៀតណាម។ លោក ឧបនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា៖
“រដ្ឋាភិបាលវៀតណាមអំពាវនាវ ស្វាគមន៍ហើយត្រៀមខ្លួនជាស្រេច បង្កលក្ខណៈងាយស្រួលបំផុតដើម្បីបណ្ដាសហគ្រាស វិនិយោគិនជប៉ុន រួម ទាំងសហគ្រាសខ្នាតតូចនិងមធ្យម មកបណ្ដាក់ទុនយ៉ាងខ្លាំងក្លាថែមទៀត នៅវៀតណាម។ វៀតណាមមានគោលបំណងថា ជប៉ុនមិនត្រឹមតែក្លាយទៅ ជាវិនិយោគិនជួរមុខនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាវិនិយោគិនល្អ បំផុតនៅវៀតណាមទៀតផង”។
នៅសិក្ខាសាលានេះ សហគមន៍សហគ្រាសនៃប្រទេសទាំងពីរបាន ចាត់ទុកថា សក្ដានុពលក្នុងវិស័យវិនិយោគ ទេសចរណ៍និងការងារនៅវៀត ណាមនៅមានធំធេងណាស់។ សហគមន៍ជនវៀតណាមនៅជប៉ុនបានក្លាយ ទៅជាសហគមន៍ជនបរទេសធំទី៣ដោយមានមនុស្សប្រមាណ៤សែននាក់។ ក្នុងឆ្នាំ២០១៩មានភ្ញៀវទេសចរជប៉ុនជាង៩សែននាក់មកទស្សនានៅ វៀតណាម ព្រមទាំងមានភ្ញៀវវៀតណាមជាង៤សែននាក់ទៅទស្សនាជប៉ុនវិញ៕