សិក្ខាសាលារដ្ឋសភាវៀតណាមរយៈពេល៧០ឆ្នាំបង្កើតនិងអភីវឌ្ឍន៍
|
អនុប្រធានរដ្ឋសភា លោក Uong Chu Luu ថ្លែងមតិនៅសិក្ខាសាលា |
(VOVworld)-សិក្ខាសាលាដោយប្រធានបទ “សិក្ខាសាលារដ្ឋសភាវៀតណាម
រយៈពេល៧០ឆ្នាំបង្កើតនិងអភីវឌ្ឍន៍” បានរៀបចំឡើងនាព្រឹកថ្ងៃទី៨ធ្នូនៅទី
ក្រុង ហាណូយ។ ថ្លែងមតិបើកសិក្ខាសាលា អនុប្រធានរដ្ឋសភា លោក Uong
Chu Luu បានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលបដិវដ្តន៍នីមួយៗ រដ្ឋសភាវៀត
ណាមបានបំ ផុសឡើងនូវសុឆន្ទៈនិងស្មារតីសាមគ្គីប្រជាជនទាំងមូល រួមចំ
ណែកការពារបុព្វ ហេតុរំដោះប្រទេសនិងឯកភាពមាតុប្រទេស។ លោក Uong
Chu Luu បានលើក ច្បាស់ថា៖
“ទន្ទឹមជាមួយការផ្លាស់ប្តូរថ្មី សំដៅបង្កើនចំនួនឯកសារគតិយុត្តិដែលបាន អនុម័តតាមរយៈសម័យប្រជុំនិមួយៗ ហើយរដ្ឋសភាក៏ខំប្រឹងប្រែងដោយឥតឈប់ ឈរសំដៅលើកកំពស់គុណភាពនៃការងារតាក់តែងច្បាប់របស់ខ្លួន។ សកម្មភាព ឃ្លាំមើលក៏ត្រូវបានបង្កើននិងផ្លាស់ប្តូរថ្មីជាប្រចាំដែរ។ មិនត្រឹមតែប៉ុណ្ណោះ បែប បទ របៀបឃ្លាំមើលក៏ទទួលបានភាពជឿនលឿនផងដែរ”។
តំណាងនានាបានចាត់ទុកថា នាពេលខាងមុខ រដ្ឋសភាវៀតណាមនឹងឈាន
ចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ក្នុងបរិបទនោះ រដ្ឋសភាត្រូវបន្តការផ្លាស់ប្តូរ ថ្មី ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវរដ្ឋធម្មនុញ្ញឆ្នាំ២០១៣និងច្បាប់
ទាក់ទិននានា៕