សិក្ខាសាលារៀបចំរចនាសម្ព័ន្ធផ្នែកស្រូវអង្ករនៅតំបន់ទំនាបទន្លេCuuLongឡើងវិញ

សិក្ខាសាលារៀបចំរចនាសម្ព័ន្ធផ្នែកស្រូវអង្ករនៅតំបន់ទំនាបទន្លេCuuLongឡើងវិញ - ảnh 1


(VOVworld) - សិក្ខាសាលារៀបចំរចនាសម្ព័ន្ធផ្នែកស្រូវអង្ករនៅតំបន់ទំនាបទន្លេ Cuu
Long ​ឡើងវិញបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៤ មិថុនា នៅទីក្រុង Can Tho ភាគខាងត្បូង
វៀតណាម។សិក្ខាសាលានេះគឺសំដៅចែករំលែកព័ត៏មាន និងបទពិសោធន៍អំពីការ
រៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ ហើយជួយឲ្យកសិករ និងក្រុមហ៊ុនធើ្វអាជីវកម្ម
មានការយល់ដឹងចំពោះស្ថានភាពផលិតកម្ម ធ្វើអាជីវកម្មស្រូវអង្ករ ក៏ដូចជាតួនាទីនិង
តម្រូវការជាបន្ទាន់របស់ការរៀបចំរចនាសម្ព័ន្ធផ្នែកស្រូវអង្ករនៅតំបន់ទំនាបទន្លេ Cuu
Long ឡើងវិញ។ថ្លែងមតិនៅទីនេះអនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក
Le Quoc Doanh បានឲ្យដឹងថា៖
“យើងត្រូវបន្តផ្ដោតលើការស្រាវជ្រាវអំពីពូជ និងការងារកាត់បន្ថយប្រាក់ចំណាយឲ្យ
ស្រូវដូចជា ជី ថ្នាំការពាររុក្ខជាតិ ពូជស្រូវជាដើម”

ប្រតិកម្មទៅវិញ

ផ្សេងៗ