សិក្ខាសាលា“រៀបចំរដ្ឋអំណាចមូលដ្ឋានបទពិសោធអន្តជាតិនិងស្ថានភាពជាក់ស្តែងនៅវៀតណាម”

សិក្ខាសាលា“រៀបចំរដ្ឋអំណាចមូលដ្ឋានបទពិសោធអន្តជាតិនិងស្ថានភាពជាក់ស្តែងនៅវៀតណាម” - ảnh 1
រដ្ឋធម្មនុញ្ញវៀតណាម (រូបថតៈ Internet)

VOV-នាថ្ងៃទី១០ មករា នៅទីក្រុង Can Tho ​វិទ្យាស្ថានស្រាវជ្រាវនីតិបញ្ញត្តិរបស់ គណៈកម្មាធិការអចិន្តៃ្រយ៌រដ្ឋសភាវៀតណាម បានរួមផ្សំជាមួយស្ថាប័នអភិវឌ្ឍន៌
អន្តរជាតិ អាមេរិក និងគំរោងការណ៌ស្រាវជ្រាវនីតិបញ្ញត្តិវៀតណាម បានរៀបចំ
សិក្ខាសាលា​ក្រោមប្រធានបទ “រៀបចំរដ្ឋអំណាចមូលដ្ឋាន បទពិសោធអន្តជាតិ
និងស្ថានភាពជាក់ស្តែងនៅវៀតណាម”។ នេះជាសិក្ខាសាលាដើមដំបូងដែលបាន
រៀបចំ​ឡើងនៅបណ្តាខេត្តភាគខាងត្បូងវៀតណាម សំដៅបោះប្រជាមតិកម្មាភិ
បាល ប្រជាជនគ្រប់ជាន់ថ្នាក់ អំពីកម្មវិធីកំណត់អំពីការរៀបចំរដ្ឋអំណាចមូលដ្ឋាន
តាំងពីពេលរដ្ឋសភាចេញសេចក្តីសម្រេចចិត្តធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
។ សិក្ខា សាលា​បានប្រមូលផ្តុំធ្វើឲ្យច្បាស់លាស់ខ្លឹមសារសំខាន់ចំនួន៤ ។នៅទី
នេះ បណ្តា​អ្នកជំនាញការ អន្តរជាតិក៏បានចែករំលែកបទពិសោធអំពីការរៀបចំ
សកម្មភាព រដ្ឋអំណាចមូលដ្ឋានលើពិភពលោកក៏ដូចជានៅប្រទេសអាស៊ី អា
គ្នេយ៌មួយចំនួនដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ