សិក្ខាសាលារំលឹកខួបលើកទី៦០នៃកិច្ចព្រមព្រៀង Geneva អំពីការបញ្ចប់សង្គ្រាមនៅវៀតណាមនៅឥណ្ឌា
|
សិក្ខាសាលារំលឹកខួបលើកទី៦០នៃកិច្ចព្រមព្រៀង Geneva អំពីការបញ្ចប់សង្គ្រាមនៅវៀតណាមនៅឥណ្ឌា (vietnamplus.vn) |
Vovworld-នាថ្ងៃទី២៤កក្កដា សិក្ខាសាលារំលឹកខួបលើកទី៦០នៃទិវាចុះ
ហត្ថលេខាលើកិច្ចព្រមព្រៀង Geneva អំពីបញ្ចប់សង្គ្រាមនៅវៀតណាម(ទី២០
កក្កដា)បានរៀបចំនៅប្រទេសឥណ្ឌា។
ថ្លែងមតិនៅសិក្ខាសាលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក
Nguyen Thanh Tan បានរំលឹកដល់ដំណើរការសន្និសីទ Geneva និងសង្កត់ធ្ងន់ថា
ជាលើកដំបូងរដ្ឋាភិបាលបារាំងនិងប្រទេសផ្សេងៗបានសន្យាគោរពឯករាជ្យ
អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់វៀតណាម។ កិច្ចព្រមព្រៀងនេះមាន
សារសំខាន់អំពីកត្តិយុតនិងបង្កើតគ្រឹះស្ថានដ៏រឹងមាំសំរាប់ប្រជាជនវៀតណាម
បន្តការតស៊ូដណ្ដើមបានជ័យជំនះទាំងស្រុង។
ថ្លែងមតិនៅសិក្ខាសាលា អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌាទទួលបន្ទុក
អំពីបូព៌ាលោក Anil Wadhwa បានសង្កត់ធ្ងន់ថា រំលឹកខួបលើកទី៦០នៃទិវាកិច្ច
ព្រមព្រៀង Geneva ក៏ជាឱកាសដើម្បីពូនជ្រំទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌា
ជាទំនាក់ទំនងត្រូវបានសាងសងលើគ្រឹះស្ថាននៃទំនុកទុកចិត្តនិងសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរក្នុងបណ្ដាដំណាក់កាល៕