សិក្ខាសាលារំលឹកខួបលើទី៥០នៃទិវាបង្កើតអាស៊ាននៅតូក្បូ

(VOVWORLD) -នាថ្ងៃទី៨សីហា នៅរដ្ឋធានី តូក្បូ មជ្ឈមណ្ឌលអាស៊ាននៅជប៉ុន (AJC) បានរួម សហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា (ERIA) រៀបចំ សិក្ខាសាលា ក្រោមប្រធានបទ “កំណាត់ផ្លូវ៥០ឆ្នាំឆ្ពោះទៅសហគមន៍អាស៊ាន”។ 
សិក្ខាសាលារំលឹកខួបលើទី៥០នៃទិវាបង្កើតអាស៊ាននៅតូក្បូ - ảnh 1ទិដ្ឋភាពនៃ សិក្ខាសាលា

អញ្ជើញថ្លែងមតិនៅសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន និងជាប្រធានគណៈកម្មាធិការអាស៊ាននៅតូក្យូ លោក Nguyen Quoc Cuong បាន ចាត់ទុកថា សិក្ខាសាលានេះជាសកម្មភាពពោរពេញទៅដោយអត្ថន័យ សំដៅរំលឹក ខួបលើកទី៥០ទិវាបង្កើតអាស៊ាន ថ្ងៃទី៨ សីហា។ លោក Nguyen Quoc Cuong បាន សង្កត់ធ្ងន់ថា សហគមន៍អា ស៊ានកំពុងក្លាយទៅជារូបសណ្ឋានធ្វើសមាហរណកម្ម តំបន់ប្រកបដោយជោគជ័យលើវិស័យគោលចំនួន៣។ លោករូបនេះក៏បានអះ អាងថា ជប៉ុនជាដៃគូយុទ្ធសាស្ត្រសំខាន់ជួរមុខរបស់អាស៊ាន។

        តំណាងចូលរួមសិក្ខាសាលាក៏បានពិភាក្សាលើសមិទ្ធិនិងមេរៀនបទពិសោធន៍ របស់អាស៊ាន ក៏ដូចជាយថាទស្សន៍ទំនាក់ទំនងដែលកំពុងអភិវឌ្ឍន៍យ៉ាងជ្រាលជ្រៅ រវាងជប៉ុនជាមួយអាស៊ាននាពេលខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ