សិក្ខាសាលាវិទ្យសាស្ត្រ “ជៀសវាងអន្ទះចំណូលមធ្យមនៅវៀតណាម”
(VOVWORLD) /  
|
សាស្ត្រាចារ្សបណ្ឌិត Vuong Dinh Hue ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម (dddn.com) |
Vovworld-នាព្រឹកថ្ងៃទី១៥មេសានៅទីក្រុងហាណូយ សិក្ខាសាលាវិទ្យាសាស្ត្រ
“ជៀសវាងអន្ទះចំណូលមធ្យមនៅវៀតណាម”ដោយគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម
សហការជាមួយគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមរៀបចំឡើងសំដៅផ្ដល់ទ្រឹស្តី
វិទ្យាសាស្ត្រដើម្បីបក្សរដ្ឋដាក់ចេញការផ្ដួចផ្ដើមគំនិតដំណោះស្រាយជៀសវាងអន្ទះ
ចំណូលមធ្យមបន្តអភិវឌ្ឍន៍ក្លាយទៅជាប្រទេសមានចំណូលខ្ពស់នាពេលអនាគត។ ថ្លែងមតិនៅសិក្ខាសាលា សាស្ត្រាចារ្សបណ្ឌិត Vuong Dinh Hue ប្រធានគណៈ
កម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចវៀតណាមបានរួចផុតពីស្ថានភាព
ប្រទេសអភិវឌ្ឍន៍អន់ខ្សោយ ល្បឿនកំណើនខ្ពស់ជាបន្តបន្ទាប់នៅកំរិតជាង៧%ក្នុង
មួយឆ្នាំ។ ប៉ុន្តែវៀតណាមក៏មានគ្រោះអាសន្នជាប់អន្ទះចំណូលមធ្យម បន្ថយចរិត
លក្ខណៈប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច។ ប្រការនេះនឹងរារាំងការអភិវឌ្ឍន៍
សេដ្ឋកិច្ចរបស់វៀតណាម។ លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖
“អន្ទះចំណូលមធ្យមកើតមានឡើងក្នុងពេលដែលការអភិវឌ្ឍន៍របស់ប្រទេស១ត្រូវផ្អាករឺអន់ថយបន្ទាប់ពីទទួលបានកំរិតចំណូលមធ្យម។ បញ្ហានេះជានិច្ចកាលកើតមានឡើងចំពោះបណ្ដាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខណៈដែលកំរិតប្រាក់ខែកើន
ឡើងក្នុងពេលចនោះរិតលក្ខណៈប្រកួតប្រជែងអំពីតំលៃទំនិញថយចុះពិបាកប្រកួត
ប្រជែងនឹងខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍។ ដោយហេតុនេះនេះជាបញ្ហាត្រូវបានយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅពីបក្សរដ្ឋនិងកម្មភិបាលតាក់តែងគោលនយោបាយនិងអ្នក
វិទ្យាសាស្ត្រជាប្រចាំ៕”
-VOVWORLD