សិក្ខាសាលាវិទ្យាសាស្ត្រក្នុងឱកាស៧០ឆ្នាំទិវាប្រពៃណីរបស់អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម

សិក្ខាសាលាវិទ្យាសាស្ត្រក្នុងឱកាស៧០ឆ្នាំទិវាប្រពៃណីរបស់អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម - ảnh 1
សិក្ខាសាលាបានទាក់ទាញការចូលរួមរបស់អ្នកស្រាវជ្រាវ នាយទាហាន ជាច្រើន

(VOVworld) - នាព្រឹកថ្ងៃទី៦ សីហា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសិក្ខា
សាលាវិទ្យាសាស្ត្រក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់
អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី៧ កញ្ញា)។ថ្លែងមតិនៅទីនេះ
 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតំ លៃខ្ពស់ចំពោះ
រាល់ការរួមវិភាគទានដ៏ធំធេងរបស់អគ្គសេនាធិការដ្ឋានក្នុងអំឡុង៧០ឆ្នាំកន្លងទៅ
ជាពិសេសគឺការងារសេនាធិការសំរាប់ក្រសួងការពារប្រទេសរៀបចំ កសាងកង
ទ័ពមានសមត្ថភាពខ្ពស់ ត្រៀមជាស្រេចប្រយុទ្ធ ដោះ ស្រាយល្អនូវករណីស្មុគ
ស្មាញ​ តាមនោះបង្កើតបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីកសាងនិងការពារ
មាតុប្រទេស។

“អគ្គសេនាធិការដ្ឋានចាំបាច់ត្រូវយល់ច្បាស់ថា តួនាទីសេនាធិការយុទ្ធសាស្ត្រ
សំរាប់បក្ស រដ្ឋនិងកងទ័ព ជាភារកិច្ចដ៏សែនសំខាន់មួយ រុងរឿងប៉ុន្តែធ្ងន់ធ្ងរ
ណាស់។នេះជាវិស័យពិសេសដោយឡែក មានលក្ខណៈសំងាត់ខ្ពស់ ហើយ
ទាម ទារឲ្យត្រូវដោះស្រាយយ៉ាងលឿន ទាន់ពេលវេលា និងត្រឹមត្រូវនូវបញ្ហា
យុទ្ធ សាស្ត្រនានាទាក់ទិនដល់កងទ័ពនិងកិច្ចការពារមាតុប្រទេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ