|
សិក្ខាសាលាវិទ្យាសាស្ត្រជាក់ស្តែងលើកទី ៥ ស្តីអំពីវៀតណាមនៅរុស្ស៊ី (Image: Vietnam+) |
(VOVworld) - ក្នុងរយៈពេលថ្ងៃទី ១៩ និងទី ២០ ឧសភា វិទ្យាស្ថានស្រាវជ្រាវចុង បូព៌ារចំណុះសាលាសភាបណ្ឌិតវិទ្យាសាស្ត្រសហព័ន្ធរុស្ស៊ីបានរៀបចំសិក្ខាសាលា
វិទ្យាសាស្ត្រជាក់ស្តែងលើកទី ៥ ដោយប្រធានបទ “បណ្ដាទិវារំលឹកខួបអនុស្សារវរីយ៍
សំខាន់ក្នុងប្រវត្តិសាស្ត្ររបស់វៀតណាមដំណាក់កាល ២០១៤-២០១៥” នៅរដ្ឋធានី
ម៉ូស្គូ។ បណ្ដាតំណាងចូលរួមសិក្ខាសាលាបានស្តាប់របាយការណ៍របស់វៀតណាម
ដែលផ្តោតទៅលើបញ្ហាលើសមុទ្រខាងកើត។ ក៏ក្នុងសិក្ខាសាលាលើកនេះ វិទ្យស្ថាន
ស្រាវជ្រាវអាស៊ីចុងបូព៌ារក៏បានឧទ្ទេសនាមសៀវភៅស្តីអំពីប្រទេសវៀតណាមរបស់
អ្នកនិពន្ធរុស្ស៊ី នានាផងដែរ៕