សិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ “រយៈពេល ៥០ឆ្នាំ នៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ
(VOVWORLD) - សិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ “រយៈពេល ៥០ ឆ្នាំ នៃការអនុវត្តមរតកសាសន៍របស់ប្រធានហូ ជីមិញ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៨ ខែសីហា នៅទីក្រុងហាណូយ។ នៅក្នុងសិក្ខាសាលានេះ គណៈប្រតិភូនិងអ្នកវិទ្យាសាស្ត្របានបញ្ជាក់ច្បាស់នូវខ្លឹមសារស្តីពីតម្លៃទ្រឹស្តី លក្ខណៈជាក់ស្តែងនិងលទ្ធផលនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ នៅក្នុងបក្សទាំងមូល ប្រជា ជនទាំងមូលនិងកងទ័ពទាំងមូល ក្នុងរយៈពេល ៥០ ឆ្នាំ កន្លងមកនេះ។
ទិដ្ឋភាពនៃសិក្ខាសាលា |
ឈរលើមូលដ្ឋាននោះ បន្តបញ្ជាក់ពីគុណតម្លៃនៃមរតកសាសន៍ និងដកមេរៀនបទពិសោធន៍ រួមទាំងដំណោះស្រាយនានា ដើម្បីជំរុញបុព្វហេតុនៃការកសាងនិងអភិវឌ្ឍ ន៍ប្រទេសជាតិក្នុងបរិបទបច្ចុប្បន្ន។
ថ្លែងមតិក្នុងសិក្ខាសាលានេះ ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម លោក Pham Minh Chinh បានអះអាងថា ពាក្យទូន្មានរបស់លោកប្រធានហូជីមិញចែងក្នុង មរទកសាសន៍នោះ ឃ្លាពាក្យប្រយោគដ៏សាមញ្ញនិងពិសិដ្ឋទាំងអស់ ត្រូវបាន ឈានចូលប្រវត្តិសាស្ត្រ ដូចជាស្នាដៃអមតៈ ដែលជារតនៈសម្បត្តិជាតិ ដែលជាប់ឌិតនឹងឈ្មោះរបស់លោកប្រធាន។
ម្យ៉ាងវិញទៀត សិក្ខាសាលា “រយៈពេល៥០ ឆ្នាំនៃការអនុវត្តន៍មរតកសាសន៍របស់លោកប្រធានហូជីមិញ” ក៏ជាឱកាសមួយ ដើម្បីផ្សព្វផ្សាយនិងលើកទឹកចិត្តដល់កម្មា ភិបាល បក្ខជននិងប្រជាជនគ្រប់ស្រទាប់វណ្ណៈឱ្យសិក្សានិងអនុវត្តពាក្យទូន្មានរបស់លោកប្រ ធានហូជីមិញ៕