សិក្ខាសាលាវិទ្យាសាស្ត្រ៖ប្រមូលផ្តុំ ស្រាវជ្រាវរាល់តំលៃអត្តសញ្ញាណរបស់វប្បធ៌មសមុទ្រ កោះ
(VOV)_នាថ្ងៃទី ៦វិច្ឆិកា មន្ទិវប្បធ៌ម កីឡា និងទេសចរណ៍ខេត្ត Khanh Hoa (ភាគ
កណ្ដាល វៀតណាម)បានរៀបចំសិក្ខាសាលា វិទ្យាសាស្ត្រដោយប្រធានបទ ៖ ប្រមូល ផ្តុំ ស្រាវជ្រាវ រាល់តំលៃអត្តសញ្ញាណរបស់វប្បធ៌មសមុទ្រ កោះ នៅ Khanh Hoa។ នៅ សិក្ខាសាលា បណ្ដាបញ្ហាអំពីវប្បធ៌ម សមុទ្រ កោះ ដែលផ្សាភ្ជាប់ជាមួយ ប្រជុំកោះ
Hoang Sa – Truong Sa ត្រូវ បានដំណាងប្រមូលផ្តុំឧទ្ទេសនាម ពិភាក្សា។ បណ្ឌិត Tran
Duc Anh Son អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម Da nang បាន
ឧទ្ទេសនាមឯកសាររាប់រយច្បាប់ របស់បណ្តាប្រទេសលោកខាងលិច ដែលទាក់ទិនដល់បញ្ហា អះអាងអំពីអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះចំនួនពីរ Hoang
Sa និង Truong Sa ។ បណ្ឌិត Tran Duc Anh Son បានថ្លែងមថា៖
“ ការស្រាវជ្រាវអំពីវប្បធ៌មសមុទ្រ ស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ អំពីវប្បធ៌ម អំពី ជីវភាពរស់នៅអំពីមនុស្ស អ្វីៗទាំងអស់នេះសុទ្ធតែ អះអាងថា៖ប្រជាជនវៀតណាម បានមានការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជុំកោះHoang Sa – Truong Sa ពីយូរ យាណាស់មកហើយ។ ប្រការទាំងនោះ បានអះអាងថា៖ប្រជាជន វៀតណាម មិនគ្រាន់តែរកឃើញតែប៉ុណ្ណោះទេ ថែមទាំង រស់នៅ ការពារអធិប្បតេយ្យភាព ប្រជុំកោះនោះពីយូរណាស់មកហើយទៀតផង៕”
|
ប្រជាជនវៀតណាមបានមានការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជុំកោះHoang Sa – Truong Sa ពីយូរយាណាស់មកហើយ(internet) |