សិក្ខាសាលាវិទ្យាសាស្ត្ររបស់បញ្ជាវ័ន្តវៀតណាមនៅសាធារណរដ្ឋឆែក
|
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ Vietnam+) |
(VOVworld)-នាថ្ងៃទី១៧ធ្នូនៅរដ្ឋធានី Praha បានប្រព្រឹត្តទៅសិក្ខាសាលានិស្សិត
វៀតណាមនៅឆែកស្រាវជ្រាវវិទ្យាសាស្ត្រលើកទី៣។ចូលរួមក្នុងសិក្ខាសាលានេះ
មាន និស្សិតនិងគ្រូបង្រៀនវៀតណាមដែលកំពុងសិក្សារៀនសូត្រ ស្រាវជ្រាវនិង
បង្រៀននៅសាធារណរដ្ឋឆែក សាធារណរដ្ឋអូទ្រី រួមទាំងសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ
ជនជាតិឆែកមួយចំនួនទៀតផង។ ទន្ទឹមជាមួយនឹងបទអន្តរាគមន៍ជំនាញមក សិក្ខា
សាលានេះក៏ជាវេទិកាសម្រាប់និស្សិតនិងអ្នកស្រាវជ្រាវជំនាន់មុនៗ ផ្លាស់ប្តូរបទ
ពិសោធន៍ឲ្យជំនាន់ក្រោយៗសំដៅលើកកំពស់គុណភាព ប្រសិទ្ធភាពនៃសកម្មភាព
ស្រាវជ្រាវវិទ្យាសាស្ត្រ។ ពោលគឺ ចាប់ពីការជ្រើសរើសប្រធានបទ ទំនាក់ទំនង
ជាមួយគ្រូណែនាំ ទៅដល់ការចូលរួមក្នុងបណ្តាវេទិកាវិទ្យាសាស្ត្រនៅឆែកនិង
បរទេសផងដែរ៕