សិក្ខាសាលាវិទ្យាសាស្ត្រស្ដីស្ដីអំពីព្រះពុទ្ធសាសនាខ្មែររួមដំណើជាមួយប្រជាជាតិ

សិក្ខាសាលាវិទ្យាសាស្ត្រស្ដីស្ដីអំពីព្រះពុទ្ធសាសនាខ្មែររួមដំណើជាមួយប្រជាជាតិ - ảnh 1
សិក្ខាសាលាវិទ្យាសាស្ត្រស្ដីស្ដីអំពីពុទ្ធសាសនាខ្មែររួមដំណើជាមួយប្រជាជាតិ(giacngo)

(VOV)_ សិក្ខាសាលាវិទ្យាសាស្ត្រស្ដីអំពីព្រះពុទ្ធសាសនាខ្មែររួមដំណើជា​មួយ​ប្រជាជាតិ ត្រូវបានប្រារព្វឡើង នាថ្ងៃទី១១ មិថុនា នៅទីក្រុង Rach Gia ខេត្ត Kien
Giang (ភាគខាងត្បូងវៀតណាម) ។ នៅទីនេះ បទអន្តរាគមន៍​ចំនួន​ជាង១០០ ​របស់បណ្ដាពុទ្ធសាសនិក អ្នកប្រាជ្ញា អ្នកស្រាវជ្រាវ ដោយ​ប្រមូលផ្តុំក្នុងខ្លឹមសារ
នានា​ ដូចជា៖ ពុទ្ធសាសនាខ្មែររួមដំណើរជាមួយ​ប្រជាជន បណ្ដាបញ្ហាទ្រឹស្ដី​និងពុទ្ធសាសនាវិទ្យា ពុទ្ធសាសនាខ្មែរ-បណ្ដាបញ្ហាធ្វើសមាហរណកម្មនិង
អភិវឌ្ឍន៍…លៗ។ តាមរយៈសិក្ខាសាលាលើកនេះ បណ្ដាពុទ្ធសាសនិក អ្នកប្រាជ្ញា
 នឹងបង្កើន​ការយល់ដឹងអំពីពុទ្ធសាសនាខ្មែរ ក៏ដូចជាវាយតំលៃអំពីការរួមវិភាគដ៏
សែនសំ​ខាន់របស់ពុទ្ធសាសនាខ្មែរក្នុងចរន្តប្រវត្តិសាស្ត្រវៀតណាម ការកំណត់ទិសដៅ​ជាក់ស្ដែងដើម្បី​អភិរក្សខឿនវប្បធម៌ជនជាតិខ្មែរ និងពុទ្ធសាសនាខ្មែរនៅក្នុងខឿន
វប្បធម៌រួម​របស់វៀតណាម ពង្រីកចំណងសាមគ្គីភាព សម្របសម្រួលជាតិ។ ក៏ក្នុង​ឱកាសនេះដែរ ព្រះតេជ្ជគុណ Thich Duc Nghiep អនុប្រធានសមាគមពុទ្ធ​សាសនាវៀតណាម បានអំពាវនាវអោយអ្នកមុខ អ្នកការពុទ្ធសាសនាខ្មែរ ​និងជនរួមជាតិទាំងឡាយ និងបណ្ដាឧបសក ឧបាសិកាពុទ្ធសាសនិក​ រួមជាមួយ​ប្រជាជាតិទាំងឡាយឆ្ពោះទៅសមុទ្រខាងកើត បួងសួងសុំអោយការដោះស្រាយ
បញ្ហាសមុទ្រខាងកើតប្រកបដោយសន្តិភាព ល្អប្រសើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ