(VOVworld) - នាថ្ងៃទី២៨ មករា នៅរដ្ឋធានីម៉ូស្គូ របស់រុស្ស៊ី បានប្រព្រឹត្តទៅសិក្ខា
សាលាវិទ្យាសាស្ត្រដោយប្រធានបទ “៦៥ឆ្នាំបង្កើតទំនាក់ទំនងការទូតរុស្ស៊ី-
វៀតណាម”។ថ្លែងមតិនៅទីនេះ ប្រធានសមាគមមិត្តភាពរុស្ស៊ី វៀតណាមលោក
Vladimir Buianov បានរំលឹកឡើងវិញប្រវត្តិសាស្ត្រ អត្ថន័យរបស់ការដែលប្រទេស ទាំង២បង្កើតទំនាក់ទំនងការទូតជាផ្លូវការនាថ្ងៃទី ៣០ មករា ឆ្នាំ១៩៥០ និងលើក ត្រដែតសមិទ្ធិក្នុងទំនាក់ទំនងរវាងប្រទេសទាំង២ និងសកម្មភាពដែលសមាគម នឹងអនុវត្តក្នុងឆ្នាំ២០១៥ដើម្បីរំលឹកខួបអនុស្សាវរីយ៍បណ្ដាទិវាបុណ្យធំៗរបស់វៀត
ណាមនិងរុស្ស៊ី។
|
បណ្ដាតំណាងចូលរួមសិក្ខាសាលានេះ |
អគ្គទីប្រឹក្សាវៀតណាមប្រចាំនៅរុស្ស៊ីលោកNguyen Hung ក៏បានសង្កត់ធ្ងន់ ទៅលើ
សារសំខាន់នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យដែលប្រទេស ទាំង២
បានបង្កើតនាឆ្នាំ២០១២ និងយថាទស្សន៍សហប្រតិបតិ្តការនាពេល ខាងមុខ។បណ្ដាអ្នកវិទ្យាសាស្ត្ររុស្ស៊ីចូលរួមសិក្ខាសាលានេះ បានមានមតិដោយ អះអាងថា ទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រសើររវាងសហព័ន្ធរុស្ស៊ីនិងវៀតណាម នឹងត្រូវ
បានពូនជ្រុំជានិច្ច៕
Doan Hai អ្នកយកព័ត៏មានរបស់VOVប្រចាំនៅម៉ូស្គូ