សិក្ខសាលាវិទ្យាសាស្ត្រស្តីពីស្ថានភាពនៅសមុទ្រខាងកើតនៅកូរ៉េខាងត្បូង


សិក្ខសាលាវិទ្យាសាស្ត្រស្តីពីស្ថានភាពនៅសមុទ្រខាងកើតនៅកូរ៉េខាងត្បូង - ảnh 1
សិក្ខសាលាវិទ្យាសាស្ត្រស្តីពីស្ថានភាពនៅសមុទ្រខាងកើតនៅកូរ៉េខាងត្បូង (VNA)

(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា នៅទីក្រុង Gwangjiu ប៉ែកនីរតីកូរ៉េខាងត្បូង
 បានប្រព្រឹត្តទៅ (UNCLOS) សិក្ខាសាលាវិទ្យាសាស្ត្រស្តីពីស្ថានភាពនៅសមុទ្រ
ខាងកើតបន្ទាប់ពីសាលក្រមរបស់តុលាការអាជ្ញាកណ្ដាលក្នុងការប្តឹងតវ៉ារបស់
 ហ្វីលីពីន»។ អ្នកស្រាវជ្រាវអ្នកប្រាជ្ញរបស់វៀតណាមនិងកូរ៉េខាងត្បូងចំនួន ៧០
 នាក់បានចូលរួមសិក្ខាសាលាលើកនេះ។ បណ្ដាអង្គសន្និសីទបានប្រមូលផ្តុំវិភាគ
 អំពីស្ថានភាពនៅសមុទ្រខាងកើតបន្ទាប់ពីសាលក្រមថ្ងៃទី ១២ កក្កដា ឆ្នាំ
២០១៦ របស់តុលាការអាជ្ញាកណ្ដាលនៅក្រុងឡាអេ (ហូឡង់) ដែលទាក់ទិនដល់
ការប្តឹង តវ៉ារបស់ហ្វីលីពីនចំពោះចិនក្នុងបញ្ហានៅសមុទ្រខាងកើត។ បណ្ដា
អ្នកប្រាជ្ញបាន ចាត់ទុកថា៖ សាលក្រមរបស់តុលាការអាជ្ញាកណ្ដាលគឺព្រឹត្តិការណ៍
ដែលមានសា រៈសំខាន់បើកចេញឱកាសថ្មីក្នុងការដោះស្រាយជំលោះអធិបត
តេយ្យភាពលើ សមុទ្រខាងកើតដោយឈរលើមូលដ្ឋានគតិយុត្តិ ហើយអះអាង
តួនាទីសំខាន់នៃ សន្ធិសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ មិនត្រឹមតែ
ចំពោះភាគីនានាក្នុង ជំលោះ ប៉ុណ្ណោះទេ ថែមទាំងចំពោះការអភិវឌ្ឍន៍ច្បាប់
អន្តរជាតិនិយាយរួមនិង ច្បាប់សមុទ្រអន្តរជាតិនិយាយដោយឡែក។ ក៏ក្នុង
ឱកាសនេះដែរ ការតាំងពិពណ៌ រូបភាពផែនទីភ័ស្តុតាងអំពីប្រជុំកោះ Hoang
 Sa និង Truong Sa របស់វៀត ណាមក្នុងប្រវត្តសាស្ត្រ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ