សិក្ខាសាលាវិទ្យាសាស្ត្រស្តីពី “អតីតប្រធានក្រុមប្រឹក្សាររដ្ឋ Vo Chi Cong ជាមួយបដិវត្ត
វៀតណាមនិងស្រុកកំណើត Quang Nam – Da Nang” បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃ ទី ៥
សីហានៅទីក្រុង Tam Ky ខេត្ត Quang Nam។ នេះគឺជាសកម្មភាព មួយក្នុងចំណោម
សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ១០០ ទិវាកំណើតរបស់អតីតប្រធានក្រុម
ប្រឹក្សាររដ្ឋ Vo Chi Cong (ថ្ងៃទី ៧ សីហា ឆ្នាំ ១៩១២ – ថ្ងៃទី ៧ សីហា ឆ្នាំ ២០១២)។ ថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឃឹម Dinh
The Huynh បានសង្កត់ធ្ងន់ថា៖“ជោគជ័យរបស់សិក្ខាសាលានេះរួមចំណែកក្នុងការលើក
ទឹកចិត្តកម្មាភិបាល បក្ខជន ប្រជាជន យុទ្ធជន ក្នុងទូទាំងប្រទេស ខ្នះខ្នែងប្រឡង
ប្រណាំងផលិត ធ្វើការងារ រៀនសូត្រនិងហ្វឹកហាត់ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃ
មហាសន្និបាតលើកលើកទី ១១ និងបណ្ដាសេចក្តីសំរេចចិត្តរបស់មជ្ឃឹមជាពិសេសគឺ
សេចក្តីសំរេចចិត្តមជ្ឃឹមទី ៤ អំពី ការកសាងនិងកែសម្រួលបក្ស ប្រកបដោយជោគជ័យ។ សិក្ខសាលាគឺជាឱកាសដើម្បីយើងខ្ញុំឃោសនាចលនាកម្មាភិបាលបក្ខជននិងប្រជាជន
ធ្វើតាមគំរូសិលធម៌របស់លោកប្រធានហូជីមិញ”៕
|
សិក្ខាសាលាវិទ្យាសាស្ត្រស្តីពី “ប្រធានក្រុមប្រឹក្សាររដ្ឋ Vo Chi Cong ជាមួយបដិវត្ត វៀតណាមនិងស្រុកកំណើត Quang Nam – Da Nang” (Image: Internet) |