សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ “កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងចិនក្នុងដំណាក់កាលថ្មី”
|
សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ “កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងចិនក្នុងដំណាក់កាលថ្មី” (Image: VNA) |
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនង ការទូតវៀតណាម-ចិន (១៩៥០-២០១៥) នាថ្ងៃទី ២៧ មិនា សិក្ខាសាលាវិទ្យាសាស្ត្រ
អន្តរជាតិ “កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងចិនក្នុងដំណាក់កាលថ្មី” ត្រូវបាន រៀបចំឡើងនៅទីក្រុងហាណូយ។ អ្នកប្រាជ្ញគ្រប់រូបនៃប្រទេសទាំង ២ បានផ្លាស់ប្តូរអំពី កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មវិនិយោគការពង្រឹងនិងពង្រីកទំនុកទុកចិត្ត
អធិបតេយ្យភាព ហើយវាយតំលៃអំពីកិច្ចសហប្រតិបត្តិការនៅឈូងសមុទ្រ Bac Bo ក្នុងការបើកទូលាយទំនាក់ទំនងវៀតណាម-ចិន ជាដើម។ ថ្លែងមតិនៅទីនេះ លោកស្រី
Xi Hui អគ្គទីព្រឹក្សាស្ថានទូតចិនប្រចាំននៅវៀតណាមបានឲ្យដឹងថា៖ បក្សនិង
រដ្ឋាភិបាលចិនជានិច្ចកាលគោរពចំណងមិត្តភាពជាប្រពៃណីរវាងចិននិងវៀតណាម។ ដោយមានការខំប្រឹងប្រែងរួមនៃភាគីទាំង ២ ទំនាក់ទំនងទ្វេភាគីកំពុងអភិវឌ្ឍន៍
តាមនិន្នការផូរផង។ នាបច្ចុប្បន្ន បណ្ដាក្រសួងផ្នែកទាក់ទិននានានៃប្រទេសទាំង ២ កំពុងរៀបចំផែនការនិងអនុវត្តការងារសំខាន់ក្នុងឆ្នាំដើម្បីពង្រឹងនិងពង្រីកទំនាក់
ទំនងល្អប្រសើក្នុងដំណាក់ កាលថ្មី៕