សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្ដីពីស្ថានភាពជាក់ស្ដែងនិងសមាហរណកម្មក្នុងការអភិវឌ្ឍន៍កិច្ចការសង្គម
|
សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្ដីពីស្ថានភាពជាក់ស្ដែងនិងសមាហរណកម្មក្នុងការអភិវឌ្ឍន៍កិច្ចការសង្គមនៅវៀតណាម (VOV) |
Vovworld-នាថ្ងៃទី១០វិច្ឆិកា សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្ដីពី ស្ថានភាព
ជាក់ស្ដែងនិងសមាហរណកម្មក្នុងការអភិវឌ្ឍន៍កិច្ចការសង្គមនៅវៀតណាមត្រូវ
បានរៀបចំឡើង។ នៅវៀតណាមនាបច្ចុប្បន្ននេះ មានជនចាស់ជរាជិត៩លាន
នាក់ ជនពិការប្រមាណ៦,៧លាននាក់ កុមារមានស្ថានភាពលំបាកចំនួន១,៥លាន
នាក់ជាដើមត្រូវការជំនួយឧបត្ថម្ភពីសេវាកម្មសង្គម។ នាពេលកន្លងមក បក្សនិង
រដ្ឋវៀតណាមបានផ្សព្វផ្សាយគោលការណ៍គោលនយោបាយជាក់ស្ដែង ទន្ទឹមនឹង
នោះជួយឧបត្ថម្ភអំពីផ្ទះនៅអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្កើតការងារធ្វើ។ អនុវត្ត
គំរោងការអភិវឌ្ឍន៍វិជ្ជាជីវៈកិច្ចការសង្គម (គំរោងការ៣២) ចំនួនមូលដ្ឋានទាក់ទិន
ដល់ការផ្គត់ផ្គងសេវាកម្មកិច្ចការសង្គមលើទូទាំងប្រទេសត្រូវបានកើនឡើងបរិមាណ
៤៣២ដោយមានចំនួនកម្មាភិបាលបុគ្គលិកប្រមាណ៣៥ពាន់នាក់។
រូបសណ្ឋានមជ្ឈមណ្ឌលកិច្ចការសង្គមជាច្រើនដូចជានៅខេត្ត Quang Ninh, Da
Nang, Ben Tre, Long An ជាដើមបានពង្រីកចរិតលក្ខណៈប្រសិទ្ធភាពផ្គត់ផ្គងសេវាកម្ម
សំរាប់មុខសញ្ញារាប់ពាន់នាក់៕