សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្ដីពីសមុទ្រខាងកើត

(VOVWORLD) - សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិក្រោមប្រធានបទ “សមុទ្រខាងកើត៖ កិច្ច សហប្រតិបតិ្តការដើម្បីសន្តិសុខនិងអភិវឌ្ឍន៍ក្នុងតំបន់” លើកទី៩បានប្រារព្ធនា ព្រឹកថ្ងៃទី២៧ វិច្ឆិកា នៅទីក្រុងហូជីមិញ។

 តំណាងចំនួន២០០នាក់ចូលរួមសិក្ខា សាលាជាអ្នកជំនាញការ អ្នកប្រាជ្ញមកពីភាគីនានាដែលជាប់ពាក់ព័ន្ធផ្ទាល់ទៅនឹង សន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបតិ្តការនៅសមុទ្រខាងកើតដូចជា៖ អាមេរិក ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ដា ប្លុកអាស៊ាន និងមន្ត្រី ឯកអគ្គរដ្ឋទូត តំណាង ការទូតប្រចាំនៅវៀតណាមទៀតផង។

        សិក្ខាសាលាជាវេទិកាមានកិត្យានុភាពដើម្បីតំណាងជាតិនិងអន្តរជាតិផ្លាស់ប្ដូរ ស្រាវជ្រាវ សំដៅបង្កើនការយល់ដឹងអំពីផលប្រយោជន៍រួមក្នុងការរក្សាសន្តិ ភាព ស្ថិរភាពនៅសមុទ្រខាងកើត ហើយដាក់ចេញទិសដៅសំរាប់ការដោះស្រាយ ជំលោះនៅតំបន់សមុទ្រនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ