សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្តីពីវៀតណាមសាស្ត្រលើកទី ៥
|
សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្តីពីវៀតណាមសាស្ត្រលើកទី ៥ (VNA) |
(VOVworld) – សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្តីពីវៀតណាមសាស្ត្រលើកទី ៥
ដោយប្រធានបទ «ការអភិវឌ្ឍន៍និរន្តរភាពក្នុងកាលៈទេសៈបំរ៉ែបំរួលលើពិភព
លោក» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ទី ១៦ ធ្នូ នៅទីក្រុងហាណូយ។ នៅ
សន្និសីទ កាសែតស្តីពីព្រឹត្តិការណ៍នេះ នាយករងសកលវិទ្យាល័យជាតិហាណូយ
និងជាប្រធាន គណៈចាត់តាំងសិក្ខាសាលាលើកនេះ លោក Nguyen Huu Duc
បានឲ្យដឹងថា៖
«សិក្ខាសាលានឹងផ្តោតទៅលើអំពីបញ្ហាក្តៅកគុកនាបច្ចុប្បន្ននិងបញ្ហា
ដែលវៀតណាមកំពុងប្រឈមនិងចាំបាច់ត្រូវដោះស្រាយ។ តាមរយៈសិក្ខសាលា
លើកនេះ សកលវិទ្យាល័យជាតិហាណូយប្តេជ្ញាកសាងបណ្ដាញអ្នកស្រាវជ្រា
វៀតណាមសាស្រ្ត នៅក្នុងនិងក្រៅប្រទេស ជំរុញការស្រាវជ្រាវអំពីប្រទេស
វៀតណាម ដើម្បីរួមចំណែក ពិគ្រោះយោបល់ដោះស្រាយបញ្ហាអភិវឌ្ឍន៍សំរាប់
ប្រទេសជាតិ៕»