សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្តីពីសមុទ្រខាងកើតលើកទី១០៖ កិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខនិងការអភិវឌ្ឍក្នុងតំបន់
(VOVWORLD) - នាថ្ងៃទី ៨ ខែវិច្ឆិកានៅទីក្រុង Da Nang វិទ្យាស្ថានការទូតនិងមូលនិធិជួយឧបត្ថម្ភការស្រាវជ្រាវអំពីសមុទ្រខាងកើត និងសមាគមមេធាវីវៀតណាមបានរួមសហការរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រអតិលើកទី ១០ ស្តីពីសមុទ្រខាងកើត ដោយប្រធានបទ “កិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខនិងការអភិវឌ្ឍក្នុងតំបន់”។
ទិដ្ឋភាពនៃសិក្ខាសាលា |
ចូលរួមក្នុងសិក្ខាសាលាមានវត្តមានអ្នកជំនាញ អ្នកស្រាវជ្រាវរួមទាំងអ្នកការទូតជាតិនិងអន្តរជាតិ។ នៅក្នុងពិធីបើកសិក្ខាសាលា សាស្ត្រាចារ្យរង បណ្ឌិត Nguyen Vu Hung នាយកវិទ្យាស្ថានការទូតវៀតណាម បានចាត់ទុកថា បញ្ហាសមុទ្រខាងកើតបានក្លាយទៅជាប្រធានបទសម្រាប់ប្រទេសនានារៀបចំគោលនយោបាយ។
នៅក្នុងសម័យពិភាក្សា អ្នកជំនាញនិងអ្នកស្រាវជ្រាវនឹងផ្តោតការវិភាគលើផែនការយុទ្ធសាស្រ្តឬនិន្នាការនៅក្នុងសមុទ្រខាងកើត តាមនោះ ឆ្ពោះទៅរកបរិយាកាសសន្ដិសុខ ដើម្បីរួម ជាមួយគ្នាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយភាពសម្បូររុងរឿងក្នុងតំបន់៕