សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិអំពីសមុទ្រខាងកើត

(VOVWORLD) -សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិដោយប្រធានបទ សមុទ្រខាងកើត៖ កិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខ និងអភិវឌ្ឍន៍នៅក្នុងតំបន់ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី ២៧ វិច្ឆិកា នៅទីក្រុងហូជីមិញ។
សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិអំពីសមុទ្រខាងកើត - ảnh 1សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិអំពីសមុទ្រខាងកើត 

សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិដោយប្រធានបទ សមុទ្រខាងកើត៖ កិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខ និងអភិវឌ្ឍន៍នៅក្នុងតំបន់ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី ២៧ វិច្ឆិកា នៅទីក្រុងហូជីមិញ។ អញ្ជើញថ្លែងមតិនៅទីនេះ សាស្ត្រចារ្យរង លោក Nguyen Vu Tung នាយកវិទ្យាស្ថានការទូតវៀតណាមបានឲ្យដឹងថា ក្រោយពីសាលដីការរបស់តុលាការអាជ្ញាកណ្តាលនោះស្ថានភាពសមុទ្រខាងកើតមានបម្រែបម្រួលជាវិជ្ជមានមួយចំនួន។ លោកបានថ្លែងយ៉ាងដូច្នេះថា៖

“អ្នកប្រាជ្ញនានាបានពន្យល់អំពីបញ្ហាគតិយុត្ត និងភូមិសាស្ត្រនយោបាយនឹងធ្វើឲ្យផ្ទាំងគំនូអំពីសមុទ្រខាងកើតច្បាស់លាស់ថែមទៀត។ការផ្លាស់ប្ដូរមតិបានជួយឲ្យអង្គប្រជុំមានការយល់ដឹងទៅលើបញ្ហាយ៉ាងច្បាស់លាស់ជាង ហើយជួយឲ្យអ្នកតាក់តែងគោលនយោបាយកាន់តែសុក្រិតជាង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ