សិក្ខាសាលាសេដ្ឋកិច្ចនិងអង្គភាពអាជីវកម្មវៀតណាម-ជប៉ុន

សិក្ខាសាលាសេដ្ឋកិច្ចនិងអង្គភាពអាជីវកម្មវៀតណាម-ជប៉ុន - ảnh 1

(VOVworld) - ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧ តុលា នៅទីក្រុង Osaka និងទីក្រុង Kobe
របស់ជប៉ុនបានប្រព្រឹត្តទៅសិក្ខាសាលាចំនួន២អំពីការទាក់ទាញវិនិយោគចូលវៀត
ណាមលើវិស័យឧស្សាហកម្មឧបត្ថម្ភនិងការធ្វើពាណិជ្ជកម្មរវាងអង្គភាពអាជីវកម្ម
វៀតណាម-ជប៉ុន។ថ្លែងមតិនៅសិក្ខាសាលាទាំងនេះ តំណាងអង្គភាពអាជីវកម្មជប៉ុន
បានវាយតំលៃខ្ពស់នូវគោលនយោបាយទាក់ទាញការវិនិយោគពីបរទេសនិងការ
ខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការកែលំអរបរិយាកាសវិនិ យោគ។អង្គ
ភាពអាជីវកម្មជប៉ុនក៏មានគោលបំណងថា រដ្ឋាភិបាលនិងរដ្ឋអំណាច តំបន់វៀត
ណាមបន្តបង្កលក្ខណៈងាយស្រួលនិងជួយឧបត្ថម្ភអង្គភាពអាជីវកម្ម ជប៉ុនអនុវត្ត
ប្រកបដោយជោគជ័យនូវផែនការធ្វើអាជីវកម្មនិងវិនិយោគនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ