សិក្ខាសាលាស្ដីពីការជំរុញវិនិយោគនិងបើកការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅទីក្រុង Milan

 សិក្ខាសាលាស្ដីពីការជំរុញវិនិយោគនិងបើកការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅទីក្រុង Milan - ảnh 1
បើកការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅទីក្រុង Milan (អ៊ីតាលី)(TTXVN)

          (VOV)_នាព្រឹកថ្ងៃទី៤ មេសា នៅទីស្នាក់ការសម្ព័ន្ធភាពមជ្ឈដ្ឋាន​អ្នក​ម្ចាស់តំ
បន់ Lombardy ( Assolombarda) អ៊ីតាលី បានប្រព្រឹត្ត​ទៅសិក្ខា​សាលា​ ស្ដីពីការ ជំរុញ វិនិយោគ វៀតណាម-អ៊ីតាលី និងពិធីបើកដាក់អោយ​ដំណើ​ការ​ការិយាល័យដំណាង
សេដ្ឋកិច្ច-ពាណិជ្ជកម្មវៀតណាមប្រចាំនៅ Lombardy។

          ថ្លែងមតិនៅទីនេះ អនុប្រធាន Assolombarda លោក Alessandro Spada បាន
អោយ ដឹងថា៖ រាល់អង្គភាពអាជីវកម្មនៅតំបន់​​ Lombardy ​យកចិត្តទុកដាក់ជាច្រើន  ចំពោះការនាំចេញ និងបើកទូលាយទីផ្សារ​វិនិយោគទៅបណ្ដាប្រទេសអាស៊ី ពិសេស
គឺវៀតណាម។ ដូច្នេះ នេះគឺជា​ឱកាសល្អសំរាប់អង្គភាពអាជីវកម្មផ្សេងៗ ស្វែងយល់
អំពីបរិយាកាស​វិនិយោគនៅវៀតណាម។ ​រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ​វៀត
ណាម ​លោក Bui Quang Vinh បានសន្យាថា៖វៀតណាមនឹងរួមដំ​ណើរ ​ជួយ​ឧបត្ថម្ភ និងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភអង្គភាពអាជីវកម្មអ៊ីតាលីនានាមកដល់វៀតណាម 
ស្វែងយល់ និងអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បី
ផលប្រយោជន៍នៃភាគីទាំងពីរ៕          

ប្រតិកម្មទៅវិញ

ផ្សេងៗ