សិក្ខាសាលាស្ដីពីរាល់បញ្ហាដែលទាក់ទិនដល់ផ្នែកច្បាប់ដែលត្រូវដោះស្រាយនៅ WTO
នាថ្ងៃទី ២២ វិច្ឆិកា នៅទីស្នាការនៃមជ្ឈមណ្ឌលពិគ្រោះយោបល់ច្បាប់ នៃអង្គការ
ពាណិជ្ជកម្មពិភពលោក (ACWL) បានប្រព្រឹត្តទៅ សិក្ខាសាលា រវាងក្រុមមេធាវី ACWL និងគណះប្រតិភូវៀតណាម អមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក
(WTO) និងអង្គការអន្តរជាតិផ្សេងៗទៀត ស្ដីពី រាល់បញ្ហាដែលទាក់ទិនដល់ផ្នែកច្បាប់ ក្នុងការដោះស្រាយការប្រជែងដណ្ដើមពាណិជ្ជកម្មនានា ដែលត្រូវដោះស្រាយនៅ
WTO។ សិក្ខាសាលាលើកនេះគឺសំដៅ ស្វែងយល់អំពីបណ្ដាការកំណត់ច្បាប់ ក្នុងការ ដោះស្រាយប្រជែងដណ្ដើមពាណិជ្ជកម្ម ក្នុងរយះពេលកន្លងទៅ និងលទ្ធភាពស្វែងយល់
ប្រព័ន្ធច្បាប់ WTO ចំពោះវៀតណាម ក្នុងដំណើការធ្វើសមាហរណកម្មអន្តរជាតិ។
ឯកអគ្គរដ្ឋទូត និងជា ប្រធានគណះប្រតិភូបេសកជនការទូតវៀតណាម Nguyen
Trung Thanh បានអោយដឹងថា៖ ការរៀបចំសិក្ខាសាលាលើកនេះ មានផលប្រយោជន៍ ជាច្រើន មិនគ្រាន់តែចំពោះការពិគ្រោះយោបល់ ដោះស្រាយបញ្ហាក្នុងស្ថានភាពជាក់
ស្ដែងប៉ុណ្ណោះទេ ថែមទាំងមានតំលៃអំពីការបណ្ដុះបណ្ដាល លើកកំពស់ជំនាញទៀតផង៕
|
ឯកអគ្គរដ្ឋទូត និងជា ប្រធានគណះប្រតិភូបេសកជនការទូតវៀតណាម Nguyen Trung Thanh (http://www.mofahcm.gov.vn) |